ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នាម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៦ នេះ ប្រជាពលរដ្ឋ​ជាង​៧០​នាក់ មក​ពី​ភូមិ​​ចំនួន​៨ ក្នុង​ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល បាន​លើកគ្នា​មក​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ត ដើម្បី​ធ្វើការ​គាំទ្រ​តំណាង​របស់​ពួក​គាត់​៣​នាក់ ដែល​ត្រូវ​​តំណាង​អយ្យការ​កោះហៅ​ឱ្យ​ចូល​ខ្លួន​មក​បំភ្លឺ បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​ដោយ​ចោទប្រកាន់​ពី​បទ «​ធ្វើ​ឱ្យ​ខូចខាត​ព្រំ
ដី​» នោះ ។

ប្រភព​ឱ្យ​ដឹង​ថា ម្ចាស់​ដើមបណ្តឹង​ឈ្មោះ​ចាន់ សា​វណ្ណ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ធំ ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ។ ចំណែក​​ឯតំណាង​៣​នាក់​ដែល​ត្រូវ​ចូល​មក​បំភ្លឺ​នោះ ១-​ឈ្មោះ​ឌឹ​ម អាន អាយុ​៥៣​ឆ្នាំ មាន​ទី​លំ​ន​ភូមិ​បឹង​ក្រឡ​, ២-​ឈ្មោះ​សេក វ័​រ អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​យុត្តិធម៌ និង​៣-​ឈ្មោះ​ឡាយ សា​រ៉េ​ន ភេទ​ស្រី អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ធំ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ពលរដ្ឋ​ម្នាក់​​ថា ការ​លើកគ្នា​មកនេះ គឺ​ដើម្បី​គាំទ្រ​តំណាង​ពួក​គាត់​៣​នាក់ ​ដែល​ត្រូវ​តំណាង​អយ្យការ​កោះហៅ
មក​​បំភ្លឺ និង​រង់ចាំ​ការ​សម្រេច​របស់​តំណាង​អយ្យការដែរ ក្រែង​មានការ​ចាប់​ឃុំខ្លួន​ ដោយ​ប្រការ​ណាមួយ ។ ដោយឡែក​បុរស​ឈ្មោះ​​​ចាន់ សា​វណ្ណ (​ម្ចាស់​បណ្តឹង​) ត្រូវពួកគាត់​​​អះអាង​ថា គឺ​មិន​ដែល​ឮឈ្មោះ​នៅ​ក្នុងភូមិ​នោះ​ទេ ។

  • ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/02/25  Category:ក្នុងស្រុក
Tags: