Wallace​ Huo៖ «​មិន​នឹក​ស្មាន​​ថា​ខ្ញុំ​បាន​ធ្វើ​ជា​អ្នក​សម្តែង​សោះ​»

ជា​តារា​សម្តែង​តៃ​វ៉ាន់​ដែល​កំពុង​តែ​មាន​កា​រ​គាំ​ទ្រ​ជុំ​វិញ​ពិភព​លោក ​តារា​ប្រុស​រូប​នេះ​បាន​រីក ​រាយ​ជា​មួយ​នឹង​ភាព​ជោគ​ជ័យ​ខ្លាំ​ងបំផុត​របស់​គាត់​ កាល​ពី​​ឆ្នាំ​មុន​គាត់​ត្រូវ​បាន​គេ​ចាត់​ចំណាត់​ថ្នាក់​ តារា​ដែល​ទទួល​បាន​នូវ​ការ​គាំ​ទ្រ​ខ្លាំង​បំផុត​ បើ​គិត​ទៅ​ដល់​វិស័យ​សិល្បះ​ដំបូង​របស់​គាត់​។ តារា​ប្រុស​ រូប​នេះ​បាន​និយាយ​ថា ​បើ​ទោះ​បី​ជា​ភាព​ល្បី​ល្បាញ​របស់​គាត់​កើត​មាន​យ៉ាង​ណា​ក៏​ដោយ​ តែ​គាត់​ក៏​នៅ​តែ​មិន​ភ្លេច​នូវ​​ភាព​បរាជ័យ​ និង​ទុក្ខ​សោក​ដែល​គាត់​បាន​ជួប​អស់​ជា​ច្រើន​ឆ្នាំ​មក​នោះ​ទេ។​បន្ទាប់​ពី​លេច​មុខតាមទូរទស្សន៍ដំបូងកំឡុងឆ្នាំ២០០២មក Wallaceបានមើលឃើញខ្លួនឯងថា គាត់សម្តែងមិនកើតទាល់តែសោះ ជារួមគឺឆ្គងតែម្តង  ដោយការសម្តែងរបស់គាត់កាលនោះមើលទៅ ដដែលៗមិនគួរជាទីចាប់អារម្មណ៍នោះទេ តារាប្រុសរូបនេះបាននិយាយថា៖«កាលនោះនៅពេលដែល ខ្ញុំមើលការសម្តែងខ្លួនឯងទើបបានដឹងថាអស់ជម្រើសតែម្តង  ហើយខ្ញុំមានការធុញបម្រុងនឹងមិនបន្ត ទៅមុខទៀតផងដែរ»។បន្ទាប់ពីភាពល្បីល្បាញនៃ ខ្សែភាពយន្តតៃវ៉ាន់ដែលល្បីក្នុងឆ្នាំ២០០២មានតួអង្គនាងសាន់ ឆាយនិងក្រុមF4រួចមកតារាសម្តែងតៃវ៉ាន់ថ្មីៗជាច្រើនបានលេចមុខមក នេះគឺជាឱកាសដែលធ្វើឱ្យWallace មើលទៅមានពន្លឺជាថ្មី។Wallaceបាននិយាយថា៖« ការបង្ហាញនូវទង្វើអវិជ្ជមានឬអាកប្បកិរិយាមិនគប្បីមកលើ រូបខ្ញុំធ្វើឱ្យខ្ញុំមានចិត្តមួយថានឹង ឱ្យពួកគេទទួលស្គាល់ថាខ្ញុំពិតជាតួសម្តែងពិតប្រាកដមួយរូប មែន ទោះបីមួយឆ្នាំ, ដប់ឆ្នាំ ហើយទីបំផុតខ្ញុំអាចធ្វើបានមែន»។ទោះបីជាមកដល់ពេលបច្ចុប្បន្នគាត់មានភាពល្បីល្បាញ តែគាត់មិនដែលមានគំនិត មិនពេញចិត្តចំពោះបុគ្គលអតីតកាលដែលថាឱ្យគាត់នោះទេ តែគាត់គ្រាន់តែកត់សញ្ញាទាំង នោះនៅក្នុងចិត្តរបស់គាត់ប៉ុណ្ណោះ គាត់បានបន្ថែមសម្តីថា៖«និយាយតាមត្រង់ទៅចុះ ខ្ញុំមានគំ និតនេះតាំងពីខ្ញុំមិនទាន់ចូលប្រឡុកវិស័យសិល្បះមកម្លេះ ខ្ញុំចូលចិត្តកត់ទុករាល់សញ្ញាដែល បង្ហាញពីភាពទន់ខ្សោយ ដើម្បីធ្វើឱ្យខ្លួនឯងរីកចម្រើន»។គួរបញ្ជាក់ផងដែរថា តារាសម្តែងWallace ជាតារាដែលកំពុងពេញនិយមបំផុតក្នុងចំ ណោមតារាល្បីកំពូលៗប្រចាំតៃវ៉ាន់នាពេលបច្ចុប្បន្នហើយប្រវត្តិរបស់គាត់ក៏បានជួបនូវរឿង ដ៏ជូរចត់ច្រើនណាស់ដែរ៕
Wallace​ Huo៖ «​មិន​នឹក​ស្មាន​​ថា​ខ្ញុំ​បាន​ធ្វើ​ជា​អ្នក​សម្តែង​សោះ​»

 ប្រែសម្រួលដោយ៖ និន កញ្ញា
ប្រភព៖http://www.jaynestars.com/news