អាន វិសាល បង្ហាញ​មុខ​នៅ​ទ្រនំ​ថ្មី


អាន វិសាល បង្ហាញ​មុខ​នៅ​ទ្រនំ​ថ្មី

អាន វិសាល បង្ហាញ​មុខ​នៅ​ទ្រនំ​ថ្មី

អាន វិសាល ត្រៀម​បង្ហាញ​មុខ​ជា​ថ្មី​តាម​រយៈ​ផលិតកម្ម Diamond Music ដើម្បី​បំបែក​ភាព​ស្ងប់ស្ងាត់ ដែល​បាន​អូស​បន្លាយ​ជា​យូរ​មក​ហើយ​នោះ។

 

អាន វិសាល បង្ហាញ​មុខ​នៅ​ទ្រនំ​ថ្មី

 

“ប្រសិន​បើ​ដូច​អ្វី​បាន​និយាយ​គ្នា​នោះ ខ្ញុំ​សង្ឃឹម​ដែរ ព្រោះ​ធម្មតា​អ្នក​ចម្រៀង ឱ្យ​តែ​មាន​បទ​ច្រៀង​ចេញ​ច្រើន គឺ​ចេះ​តែ​ល្បី​ហើយ”។ អាន វិសាល ថ្លែង​មក​កាន់ Sabay។ លោក​បន្ត​ថា នៅ​មិន​ទាន់​កុង​ត្រា​ជា​ផ្លូវ​ការ​ជាមួយ​ផលិតកម្ម​នៅ​ឡើយ​ទេ ប៉ុន្តែ​កំពុង​ត្រៀម​ចេញ​ចម្រៀង​ចំនួន ៤ បទ​រួច​ស្រេច​ហើយ​ដែរ ដោយ​រំពឹង​ថា នឹង​មាន​ការ​គាំទ្រ​ពី​មហាជន។

 

ម្ចាស់​បទ “ផ្ដើម​ស្រឡាញ់ ផ្ដើម​អស់​សង្ឃឹម” រូប​នេះ​បន្ថែម​ថា ការ​ពិត​ទៅ​កន្លង​មក​មិន​បាន​ចាក​ចេញ​ពី​វិស័យ​សិល្បៈ​នោះ​ទេ គឺ​ច្រៀង​ក្នុង​ផលិតកម្ម​មួយ គ្រាន់​តែ​មិន​សូវ​បាន​ចេញ​បទ​ចម្រៀង​ប៉ុណ្ណោះ។ អាន វិសាល បន្ត​ម្យ៉ាង​ទៀត​ថា ការ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជាង ១០ ឆ្នាំ​មក​នេះ ហាក់​ជួប​បញ្ហា​បន្តបន្ទាប់ នាំ​ឱ្យ​ខាតបង់​ពេល​វេលា​ជា​ច្រើន។ ទោះ​បី​ជា​យ៉ាង​ណា លោក​សង្ឃឹម​ថា មហាជន​គាំទ្រ​ម្ដង​ទៀត​សម្រាប់​វត្តមាន​ក្នុង​ផលិតកម្ម Diamond Music៕

 

អត្ថបទ៖ សំ ជំនាញ

អាន វិសាល បង្ហាញ​មុខ​នៅ​ទ្រនំ​ថ្មី