Adele យំ​ក្ដុកក្ដួល​ពេល​ទទួល​រង្វាន់​ BRIT Awards 2016

Adele យំ​ក្ដុកក្ដួល​ពេល​ទទួល​រង្វាន់​ BRIT Awards 2016

Adele យំ​ក្ដុកក្ដួល​ពេល​ទទួល​រង្វាន់​ BRIT Awards 2016

ម្ចាស់​បទ “Hello” Adele បាន​ក្លាយ​ជា​អ្នក​ឈ្នះ​ពាន​បាន​ច្រើន​ជាង​គេ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ចម្រៀង​ប្រចាំឆ្នាំ BRIT Awards 2016 កាល​ពី​ម្សិលមិញ​នេះ។

 

Adele យំ​ក្ដុកក្ដួល​ពេល​ទទួល​រង្វាន់​ BRIT Awards 2016

 

កាល​ពី​យប់​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មុន​នេះ កម្មវិធី​ប្រគល់​រង្វាន់​​ចម្រៀង​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​អង់គ្លេស​ BRIT Awards ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុងឡុងដុង​ក្រោម​ការ​ចូល​រួម​ពី​សំណាក់​សិល្បករ​និង​សិល្ប​ការិនី​​ជា​ច្រើន​រូប។

 

Adele យំ​ក្ដុកក្ដួល​ពេល​ទទួល​រង្វាន់​ BRIT Awards 2016

 

Adele យំ​ក្ដុកក្ដួល​ពេល​ទទួល​រង្វាន់​ BRIT Awards 2016

 

តារា​ចម្រៀង​ដែល​ទទួល​បាន​ពាន​រង្វាន់​ច្រើន​ជាង​គេ​កាល​ម្សិលមិញ​នេះ​គ្មាន​អ្នក​ណា​ក្រៅ​ពី​កំពូល​តារា​ចម្រៀង Adele នោះ​ទេ​ដោយ តារា​អាយុ ២៧​ឆ្នាំ​បាន​ទទួល​ពាន​ដល់​ទៅ​៤ សម្រាប់​អាល់ប៊ុម “25” របស់​ខ្លួន។ ពាន​ដែល Adele ទទួល​បាន​រួម​មាន បទ​ចម្រៀង​ប្រចាំ​ឆ្នាំ អាល់ប៊ុម​ប្រចាំ​ឆ្នាំ តារា​ចម្រៀង​ទោល​ល្អ​បំផុត និងរង្វាន់​ជោគជ័យ​ទូទាំង​សកលលោក។ ដោយ​សារ​តែ​រំភើប​ពេក Adele បាន​ធ្លោយ​ពាក្យ​មិន​សមរម្យ​មួយ​ចំនួន​នៅ​ពេល​ឡើង​ទទួល​ពាន។ “ខ្ញុំ​គិត​ថា​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ធុញ​ទ្រាន់​នឹង​ខ្ញុំ​ណាស់​មែន​ទេ? កូន​ប្រុស​របស់​ខ្ញុំ​នឹង​គិត​ថា​ម្ដាយ​របស់​វា​ឡូយ​ខ្លាំង​ណាស់”។ Adele និយាយ​ទាំង​ក្ដុកក្ដួល។

 

Adele យំ​ក្ដុកក្ដួល​ពេល​ទទួល​រង្វាន់​ BRIT Awards 2016

 

តារា​ចម្រៀង​ដទៃ​ទៀត​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​កាល​ពី​យប់​មិញ​រួម​មាន Justin Bieber និង One Direction ផង​ដែរ។ ម្ចាស់​បទ “What Do You Mean?” បាន​ឈ្នះ​ពាន តារា​ចម្រៀង​ប្រុស​ល្អ​បំផុត។ រីឯ​ក្រុម​ចម្រៀង​អង់គ្លេស​វិញ​ឈ្នះ​ពាន វីដេអូ​ចម្រៀង​ល្អ​បំផុត៕

 

Adele យំ​ក្ដុកក្ដួល​ពេល​ទទួល​រង្វាន់​ BRIT Awards 2016

One Direction

 

Adele យំ​ក្ដុកក្ដួល​ពេល​ទទួល​រង្វាន់​ BRIT Awards 2016

Justin Bieber

Adele យំ​ក្ដុកក្ដួល​ពេល​ទទួល​រង្វាន់​ BRIT Awards 2016Rihanna

Adele យំ​ក្ដុកក្ដួល​ពេល​ទទួល​រង្វាន់​ BRIT Awards 2016ក្រុម​ចម្រៀង Years and Years

 

ចុចអាន៖Adele យំ​​​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ដោយ​សារ​​​ខុស​​បច្ចេកទេស​ក្នុង​កម្មវិធី​ Grammy

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail

Adele យំ​ក្ដុកក្ដួល​ពេល​ទទួល​រង្វាន់​ BRIT Awards 2016