ខេម៖ “អាមេរិក ​​គ្មាន​ទំនុក​ចិត្ត​នឹង​ឲ្យ​ខ្ញុំ​ចេញ​​ទៅ”


ខេម៖ “អាមេរិក ​​គ្មាន​ទំនុក​ចិត្ត​នឹង​ឲ្យ​ខ្ញុំ​ចេញ​​ទៅ”

ខេម៖ “អាមេរិក ​​គ្មាន​ទំនុក​ចិត្ត​នឹង​ឲ្យ​ខ្ញុំ​ចេញ​​ទៅ”

“ខ្ញុំ​ចង់​ប្រាប់​ទៅ​ដល់​ស្ថានទូត​​ អាមេរិក​​ថា​ ខ្ញុំ​មិន​មែន​ជា​អ្នក​ចម្រៀង​ដែល​រត់​ចោល​ស្រុក​នោះ​ទេ​ ខ្ញុំ​ជា​អ្នក​ចម្រៀង​​ដែល​មាន​បង​ប្អូន​នៅ​គាំ​ទ្រ ហើយ​ខ្ញុំ​ក៏​គ្មាន​បំណង​ចង់​រត់​គេច​ទៅ​នៅ​ទី​នោះ​ឡើយ​”។ លោក​ថ្លែង​បែប​នេះ​បន្ទាប់​ពី​​ស្ថាន​ទូត​អាមេរិក​ មិន​ចង់​ឲ្យ​ ខេម ចាក​ចេញ​ទៅ​ច្រៀង​នៅ​ទី​នោះ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ ខេម។

 

តារា​សំឡេង​ស្អក​រូប​នេះ​​ប្រាប់​ថា​ ដោយសារ​​អ្នក​សិល្បៈ​មួយ​ចំនួន​មុន​ ​បាន​បន្សល់​គំរូ​ មិន​ល្អ​ដល់​អ្នក​ជំនាន់​ក្រោយ​ ធ្វើ​ឱ្យ​តារា​ដែល​​​ល្អ​ពិត​ប្រាកដ ​ខកខាន​ចេញ​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​ជាពិសេស​​ អាមេរិក។

 

ខេម៖ “អាមេរិក ​​គ្មាន​ទំនុក​ចិត្ត​នឹង​ឲ្យ​ខ្ញុំ​ចេញ​​ទៅ”

 

(ខេម កាល​ថត​ MV ត្រៀម​ចូល​ឆ្នាំខ្មែរ​ឲ្យ​​ថោន​ ថ្មី​ៗនេះ)

 

ខេម​ថ្លែង៖ “គាត់​(ស្ថានទូត)មិន​​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចេញ​​ទៅ​ក្រៅ​ទេ​ ព្រោះ​រឿង​រ៉ាវ​អ្នក​សិល្បៈ​មុន​ បាន​ទុក​ដាន​អាក្រក់​ដល់​អ្នក​សិល្បៈ​ជំនាន់​ក្រោយ​ ពិបាក​នឹង​ចេញ​ទៅ​ក្រៅ​ប្រទេស​ដូច​មុន​​ជាពិសេស​អាមេរិក​”។

 

ម្ចាស់​បទ​”ខ្ញុំ​ខ្លាច​ហើយ​លុយ” បន្ថែម៖ “ខ្ញុំ​មាន​បំណង​ចង់​ចេញ​ទៅ​ក្រៅ​ មិន​មែន​ខ្ញុំ​ចង់​រត់​គេច​ទៅ​នៅ​ទី​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​ការ​អភិវឌ្ឍស្រុក​គេ​ដល់​​ណា​ហើយ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ឱកាស​ទាំង​នោះ​បែរ​ជា​ត្រូវ​ខក​ខាន​អស់”។

 

ខេម៖ “អាមេរិក ​​គ្មាន​ទំនុក​ចិត្ត​នឹង​ឲ្យ​ខ្ញុំ​ចេញ​​ទៅ”

​​ 

ជា​ចុង​ក្រោយ​ តារា​ចម្រៀង​នៅ​ថោន​រូប​នេះ​ សូម​​​សំណូម​ពរ ​អ្នក​សិល្បៈ​​ដែល​មាន​បំណង​ចង់​គេច​​ទៅ​រស់​នៅ​បរទេស ​សូម​កុំ​បន្សល់​ដាន​អាក្រក់​ដល់​អ្នក​ក្រោយ។ សូម​កុំ​យក​សិល្បៈ​ជា​ស្ពាន​ដើម្បី​ចម្លង​ខ្លួន​ឯង​ដល់​ត្រើយ​ ឲ្យ​ខ្លួន​ឯង​បាន​ល្អ​​ ប៉ុន្តែ​បែរ​ជា​ធ្វើ​បាប​​អ្នក​ជំនាន់​ក្រោយ​​ ឲ្យ​​បាន​បាត់​បង់​ឱកាស​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស៕

 

Miss University ចែក​រំលែក​ក្ដី​ស្រលាញ់​ជាមួយ​ក្មេង​ៗ​សិស្ស​សាលា PSE

 
ឌូបៃ​ ដែល តេង លក្ខិណា ទៅ​លេង​ ស្អាត​ប៉ុណ្ណា ទស្សនា​ទាំង​អស់គ្នា…!
 

អត្ថបទ៖ ថា ម៉ាលីដា

ខេម៖ “អាមេរិក ​​គ្មាន​ទំនុក​ចិត្ត​នឹង​ឲ្យ​ខ្ញុំ​ចេញ​​ទៅ”