ជៀប គន្ធា សុំទោស​ម្ចាស់​​កម្មសិទ្ធ​​ពី​ការ​ចងក្រង​កម្រង​មេរៀន​លើ​ទូរសព្ទ​


ជៀប គន្ធា សុំទោស​ម្ចាស់​​កម្មសិទ្ធ​​ពី​ការ​ចងក្រង​កម្រង​មេរៀន​លើ​ទូរសព្ទ​

ជៀប គន្ធា  សុំទោស​ម្ចាស់​​កម្មសិទ្ធ​​ពី​ការ​ចងក្រង​កម្រង​មេរៀន​លើ​ទូរសព្ទ​

លោក ជៀប គន្ធា បាន​ចេញ​មុខ​សុំទោស​​ក្រោយ​មាន​​​​ប្រតិកម្ម​ពី​ម្ចាស់​​​​អត្ថបទ​សៀវភៅ ​បន្ទាប់​ពី​លោក​បាន​ចងក្រង​សៀវភៅជំនួយ​​​ការ​សិក្សា​​​ដោយ​មិន​បាន​សុំ​សិទ្ធិ​ពី​ម្ចាស់​ដើម។

 

ជៀប គន្ធា  សុំទោស​ម្ចាស់​​កម្មសិទ្ធ​​ពី​ការ​ចងក្រង​កម្រង​មេរៀន​លើ​ទូរសព្ទ​

 

លោក ជៀប គន្ធា​ ដែល​បាន​ចងក្រង​សៀវភៅ​មុខវិជ្ជា​ផ្សេងៗ​​​ដែល​ជា​ជំនួយ​សិក្សា​​​សម្រាប់​សិស្ស​​នៅ​កម្រិត​វិទ្យាល័យ​​​​លើ​​ប្រព័ន្ធ Android និង iOS​​ បាន​បកស្រាយ​ថា​ មូល​ហេតុ​ដែល​លោក​មិន​បាន​សុំសិទ្ធ និង​​កាត់​ឈ្មោះ​ម្ចាស់​ដើម​​ចោល ព្រោះ​គ្រាន់​តែចង់​កាត់​បន្ថយ​ទំហំ​កម្មវិធី និង​ចង់​ឲ្យ​ផ្ទៃ​កម្មវិធី​មាន​ភាព​ស្រឡះ​ស្រួល​មើល​តែ​ប៉ុណ្ណោះ។

 

លោក​បន្ត​ថា គោល​បំណង​​​​ដែល​លោក​​​ប្រមូល​និង​​ចងក្រង​ឯកសារ​ដ៏​មាន​តម្លៃ​ទាំង​នោះ គឺ​មិន​មាន​បំណង​​​​ទាញ​យក​ចំណេញ​​ពី​ស្នាដៃ​​ដែល​កើត​ឡើង​ពី​ការ​ប្រឹងប្រែង​របស់​លោកគ្រូ​អ្នក​គ្រូ​​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន គ្រាន់​តែ​​ចង់​ចែក​រំលែក​ឯកសារ​សម្រាប់​អ្នក​សិក្សា​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ប្អូន​ៗសិស្សានុសិស្ស​ដែលជា​ទំពាំង​ស្នង​ឫស្សី​ ប្រើ​ជា​​ប្រយោជន៍​ដល់​ការ​ស្រាវជ្រាវ​​ និង​​ពង្រឹង​​ដល់​ការ​សិក្សា​បន្ថែម។

 

លោក​ថា ក្រោយ​មាន​ប្រតិកម្ម​នេះ​ នៅ​កំណែ​ក្រោយ​ៗ លោក​ច្បាស់​ជា​រក្សា​ទុក​ឈ្មោះ​ម្ចាស់​ដើមដើម្បី​រក្សា​ទុក​ស្នាដៃ​ទាំង​នោះ​​​​ឲ្យ​នៅ​គង់វង្ស​និង​ការ​ចង​ចាំ​របស់​អ្នកសិក្សា​គ្រប់ជំនាន់។

ជៀប គន្ធា  សុំទោស​ម្ចាស់​​កម្មសិទ្ធ​​ពី​ការ​ចងក្រង​កម្រង​មេរៀន​លើ​ទូរសព្ទ​

 

 

បន្ត​អាន៖  កម្មវិធី​​​​​ថ្មី​ល្អ​ជំនួយ​សម្រាប់​​សិស្ស​នៅ​កម្រិត​វិទ្យាល័យ​

 

អត្ថបទ៖ រក្សា

 

ជៀប គន្ធា  សុំទោស​ម្ចាស់​​កម្មសិទ្ធ​​ពី​ការ​ចងក្រង​កម្រង​មេរៀន​លើ​ទូរសព្ទ​