រៀន​ប្រយោគ​​ភាសា​ថៃ​ខ្លីៗតាម​កម្ម​វិធី​នេះ​​​​​ ​​សម្រាប់​ប្រើ​ក្នុង​ដំណើរ​កម្សាន្ត​

រៀន​ប្រយោគ​​ភាសា​ថៃ​ខ្លីៗតាម​កម្ម​វិធី​នេះ​​​​​ ​​សម្រាប់​ប្រើ​ក្នុង​ដំណើរ​កម្សាន្ត​

រៀន​ប្រយោគ​​ភាសា​ថៃ​ខ្លីៗតាម​កម្ម​វិធី​នេះ​​​​​ ​​សម្រាប់​ប្រើ​ក្នុង​ដំណើរ​កម្សាន្ត​

ការ​ធ្វើ​ដំណើរ​កម្សាន្ត​​ទៅ​​កាន់​ប្រទេស​មួយ ​ដោយ​មិន​ចេះ​ភាសា​ប្រទេស​នោះ​សូម្បី​តែ​មួយ​ម៉ាត់​ គឺ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​​របស់​អ្នក​ដំណើរ។ សំណាង​ល្អ​​មាន​កម្មវិធី​ទូរសព្ទ​ជា​ច្រើន​បាន​​បង្កើត​ដើម្បី​​​បង្រៀន​ប្រយោគ​ខ្លីៗ​នៃ​ភាសា​​នីមួយៗ​​ ដែល​អាច​ប្រើ​ក្នុង​ដំណើរ​កម្សាន្ត​ជា​បណ្ដោះ​អាសន្ន​បាន។

 

ដោយ​សារ​តែ​ប្រទេស​ថៃ​ជា​តំបន់​កម្សាន្ត​ក្រៅ​ស្រុក​ដ៏​ពេញ​និយម​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ ហេតុ​នេះ​ Sabay សូម​ណែនាំ​ពី​កម្មវិធី​ទូរសព្ទ​មួយ​ដែល​បង្រៀន​ពី​ប្រយោគ​ភាសា​ថៃ។ ​​​​​

 

រៀន​ប្រយោគ​​ភាសា​ថៃ​ខ្លីៗតាម​កម្ម​វិធី​នេះ​​​​​ ​​សម្រាប់​ប្រើ​ក្នុង​ដំណើរ​កម្សាន្ត​

 

Learn Thai – Phrasebook ជា​កម្មវិធី​មួយ​ដែល​​​បង្រៀន​​ឲ្យ​ចេះ​អាន​នូវ​ប្រយោគ​ភាសា​ថៃ​​ខ្លី​ៗ ដោយ​អាច​ទាញ​យក​បាន​ឥត​គិត​ថ្លៃ​ និង​ប្រើ​ប្រាស់​បាន​ដោយ​មិន​ចាំ​បាច់​មាន​អ៊ីនធឺណិត។ កម្មវិធី​នេះ​​បាន​បញ្ចូល​សំឡេង​អ្នក​និយាយ​ភាសា​ថៃ​ជន​ជាតិ​ដើម​ ដើម្បី​​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាន​តាម​បាន​យ៉ាង​ងាយ។

 

រៀន​ប្រយោគ​​ភាសា​ថៃ​ខ្លីៗតាម​កម្ម​វិធី​នេះ​​​​​ ​​សម្រាប់​ប្រើ​ក្នុង​ដំណើរ​កម្សាន្ត​

 

 

គួរ​រំលឹក​ថា​កម្មវិធី​នេះ​មាន​ប្រយោគ​សរុប​១៨​ផ្នែក​ ដោយ​មាន​៧​ផ្នែក​គឺ​ផ្ដល់​ជូន​ដោយ​ឥត​គិត​ថ្លៃ។ ចំណែក​ឯ​​១១​ផ្នែក​ទៀត​ទាមទារ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ Upgrade កម្មវិធី​ទៅ​កាន់​ប្រភេទ​ Pro ដែល​ត្រូវ​ចំណាយ​ប្រាក់៕

 

ចុច​ទី​នេះ​ដើម្បី​ទាញ​យក​កម្មវិធី៖ Android | iOS​​​​​​​​​​​​​​​​

 

ចុច​អាន៖ អ្នក​ចូល​ចិត្ត​ចម្រៀង​បរទេស​ច្បាស់​ជា​ពេញ​ចិត្ត​កម្មវិធី​ច្រៀង​ខារ៉ាអូខេ​ទាំង​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PlayStore, AppStore​​​​​​

រៀន​ប្រយោគ​​ភាសា​ថៃ​ខ្លីៗតាម​កម្ម​វិធី​នេះ​​​​​ ​​សម្រាប់​ប្រើ​ក្នុង​ដំណើរ​កម្សាន្ត​