សេវាកម្ម &raquo ពាណិជ្ជកម្ម

ក្រុមហ៊ុន​បណ្ដាញ​ទូរគមនាគមន៍​ធំ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា មិត្ត​ហ្វូ​ន បាន​និង​កំពុង​ផ្តល់​នូវ​សេវាកម្ម​ដ៏​ទំនើប​ទាន់សម័យ​ទៅ​ដល់​អតិថិជន​ក្នុង​ការ​ប្រើប្រាស់ ដែល​ជា​ការ​ឆ្លើយ​តប​នឹង​ការ​គាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​របស់​ពួក​គេ​។

កម្មវិធី «Go To School Together» របស់​មិត្ត​ហ្វូ​ន​ដែល​ដំណើរការ​កន្លង​មក បាន​ធ្វើ​ឲ្យ​អតិថិជន​ជា​ច្រើន ជា​ពិសេស​សិស្សានុសិស្ស​មានការ​ពេញចិត្ត​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​របស់​បណ្តាញ​ទូរគមនាគមន៍​ដ៏​ធំ​មួយ​នេះ​។ ការ​ចែកលេខ​ពិសេស​ស្អាត​ៗ​ដោយ​ឥត​គិតថ្លៃ ការ​ឆែក​ពិនិត្យ​លេខ​តាម​ចំណូលចិត្ត និង​ការ​ប្រើប្រាស់​សេវាកម្ម​បន្ថែម​ផ្សេង​ៗ​ទៀត ពិតជា​ធ្វើ​ឲ្យ​អតិថិជន​ទាំងអស់​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​មិត្ត​ហ្វូ​ន​។

ថ្លែង​ពី​កម្មវិធី​ចែកលេខ​ពិសេស​ឥត​គិតថ្លៃ កញ្ញា វ​ណ្ណា​រី និស្សិត​ឆ្នាំ​ទី​១ ផ្នែក​គណនេយ្យ​នៅ​វិទ្យាស្ថាន​វ៉ា​ន់​ដា បាន​និយាយ​ថា «​ខ្ញុំ​ទើបតែ​ទទួល​បាន​លេខ​ពិសេស​ថ្មី​មួយ​ពី​ក្រុមការងារ​មិត្ត​ហ្វូ​ន​។ លេខ​ហ្នឹង​ស្អាត​ណាស់ មិត្តភក្តិ​ខ្ញុំ​សរសើរ​ថា លេខ​នេះ​ស្រួល​ចាំ ហើយ​កាលី​ប​ទៀត​។ មិន​ត្រឹមតែ​បាន​លេខ​ស្អាត​ទេ អ៊ី​ន​ធើ​រ​ណេ​ត​មិត្ត​ហ្វូ​ន​ក៏​មាន​ល្បឿន​លឿន​ដែរ​។ ខ្ញុំ​ភ្ជាប់​អស់​តែ​៣​ដុល្លារ ខ្ញុំ​អាច​លេង​អ៊ី​ន​ធើ​រ​ណេ​ត​បាន​ដោយ​សេរី​ពេញ​មួយ​ខែ ឡូយ​ហា៎​»​។ 

ជា​យុវ​សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​បាក់​ទូក ប្អូន ធា​រ៉ា បាន​បញ្ចេញយោបល់​ស្រ​ដៀង​គ្នា​ថា «​ខ្ញុំ​ក៏​បាន​លេខ​ស្អាត​មួយ​ប្រើ​នឹង​គេ​ដែរ​តើ​។ មិត្តភក្តិ​ខ្ញុំ​ក៏​សួរនាំ​ខ្ញុំ​ថា ទិញ​លេខ​មិត្ត​ហ្វូ​ន​នៅឯណា​បាន​ស្អាត​ម៉េ​ស? ខ្ញុំ​ក៏​បាន​ប្រាប់​គេ​ថា ទិញ​តាម​អន​ឡាញ​របស់​មិត្ត​ហ្វូ​ន​ហើយ​ងាយស្រួល​ទៀត​។ ខ្ញុំ​គ្រាន់តែ​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់មិត្ត​ហ្វូ​ន​ហើយ​ឆាត​សួរនាំ​អំពី​លេខ​ដែល​ខ្ញុំ​ចង់​បានជា​ការ​ស្រេច លឿន​រហ័ស និង​ទាន់ចិត្ត​តែ​ម្តង​»​។

បន្ទរ​ពី​អត្ថប្រយោជន៍​ដ៏​សម្បូរ​បែប​នៃ​កម្មវិធី «Go To School Together» របស់​មិត្ត​ហ្វូ​ន និស្សិត​ឆ្នាំ​ទី​២ ផ្នែក​សេដ្ឋកិច្ច​នៅ​សកល​វិទ្យាល័យ​ន័​រ​តុ​ន រ៉ា​ទី ក៏​បាន​បន្ដ​ថា «​ខ្ញុំ​កំពុង​ប្រើ​លេខ​ស្អាត​ដែល​បាន​ទទួល​ពី​ខាង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​។ ខ្ញុំ​អាច​រីករាយ​ជាមួយ​សេវាកម្ម Missed Call Alert ដ៏​ទំនើប ព្រមទាំង​ការ​និយាយ​ជុំ​គ្នា​តាម​សេវា call conference បាន​ថែម​ទៀត ទំនើប​ណាស់​។ ពេល​ខ្ញុំ​អស់​លុយ​ទូរស័ព្ទ ហើយ​អត់​មាន​លុយ​បញ្ចូល​ខ្ញុំ​ក៏​អាច​ខ្ចី​លុយ​បាន​ពី​ក្រុមហ៊ុន​យក​មក​ប្រើប្រាស់​បាន​ភ្លាម​។ គិត​ទៅ​សេវា​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ទំនើប​ណាស់ ហើយ​ខ្ញុំ​ពេញចិត្ត​ក្នុង​ការ​ប្រើប្រាស់​»​។

គួរ​បញ្ជាក់​ថា កម្មវិធី «Go To School Together» បាន​និង​កំពុង​បន្ត​ផ្តល់​ជូន​ទៅ​ដល់​អតិថិជន​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​តាម​តំបន់​សាលារៀន និង​សាកលវិទ្យាល័យ​នានា​។ សិស្សានុសិស្ស​ទាំងអស់​អាច​រីករាយ​នឹង​មក​ទទួលយក​ស៊ី​មកា​ត​លេខ​ពិសេស​ពី​ក្រុមការងារ​មិត្ត​ហ្វូ​ន​បាន​ភ្លាម​ៗ​ដោយ​ឥត​គិតថ្លៃ​៕