ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​ ៖ ក្រុម​ចោរប្លន់​​​ប្រើ​ដាវ​សា​មូរ៉ៃ​​​ជិះ​ម៉ូតូ​ទំនើប​ៗ៥​គ្រឿងដេញ​កាប់​ប្លន់​យក​​ម៉ូតូ​​យុ​វជន២​នាក់ ខណ​​កំពុង​ជិះ​ម៉ូតូ​​តាម​ផ្លូវ​បាន​សម្រេច ​ហើយ​ជិះ​គេចខ្លួន​បាត ដែលហេតុការណ៍នេះកាលពី​វេលា​ម៉ោង​១១​​យប់​ថ្ងៃ​ទី២៤ កុម្ភៈ ២០១៦ ស្ថិត​ត្រង់​ចំ​ណុច​​​​​សាលា​​​អន្តរជាតិ «អេប​​ផល​ទ្រី» ស្ថិត​​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ ។

ភាគី​ជន​រង​គ្រោះ​​ឈ្មោះសីហា អាយុ​២១ឆ្នាំ ជា​អ្នក​​បើក​រថយន្ត (​​ម្ចាស់​ម៉ូតូ​) ស្នាក់​នៅ​ម្ដុំ​កា​ណា​ឌី​យ៉ា ​​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​​​ជិះម៉ូតូ​​ម៉ាក​និ​ច ពណ៌​​ផ្កាឈូក ពាក់​ស្លាក​លេខភ្នំពេញ 1CT-0392 ។ ​​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​បន្ត​ថា ​មុន​ពេល​កើតហេតុ​ រូប​គាត់​និង​មិត្តភក្ដិ​ម្នាក់​ទៀត​ ទើបតែ​ជិះ​ម៉ូតូ​មក​ពី​ម្ដុំ​កោះ​ពេ​ជ្រ​​ ហើយ​បម្រុងជិះ​មក​​ញាំ​បបរ​នៅ​ម្ថុំ​ពេទ្យ​ព្រះ​កុសុមៈ ​។ ពេល​ជិះ​តាម​ផ្លូវ​ គេ​បានដឹង​ខ្លួន​ថា​ មាន​គេ​ជិះ​តាម​ម៉ូតូ​របស់​ខ្លួន​មក​ពីក្រោយ​ មក​​តាំង​តែ​ពី​ម្ដុំ​ស្ពាន​​អាកាស​ស្ទឹង​មាន​ជ័យ​មក​ម្ល៉េះ ។

លុះ​មក​ដល់​ចំណុច​ផ្លូវ២៧១ ​កែង​និង​ផ្លូវ​១៨២ រូបគេ​​​ជិះ​ម៉ូតូ​ឆ្លង​បញ្ច្រាស​ថ្នល់​ បំរុង​រក​ទីកន្លែង​ដែល​មាន​មនុស្ស​ច្រើន ​ដើម្បី​​ឱ្យ​​គេ​ជួយ ​ស្រាប់តែ​មក​ដល់​ចំនុច​កើតហេតុ​ ​ជនសង្ស័យ​ទាំងនោះ​​ជិះ​មក​ជិត​ហើយ​ ​ដក​ដាវ​បំរុង​កាប់​ ​តែ​ត្រូវ​រូប​គាត់​ដឹងខ្លួន​ទាន់​ ក៏​​​ផ្ដួល​ម៉ូតូ​​រត់​ចោល​ម៉ូតូ​យករួចខ្លួន​ទៅ ​។ ខណៈ​​​នោះ​ជនសង្ស័យ​ម្នាក់​ ក្នុងចំណោម​បក្សពួក​របស់​គេ​ បាន​លើក​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព​តែ​ម្តង ​។ ​