ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ឆ្នាំង ៖ បុរស​៤​នាក់ដែល​គេ​ដឹង​ថា ជា​មន្ត្រី​កាកបាទក្រហម​បាន​រង​របួសធ្ងន់​-​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ច​រា
ចរណ៍​មួយ កាលពី​នៅ​វេលា​ម៉ោង​០២ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៦ ស្ថិត​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​មាន​ទទឹង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខណៈ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ដាច់រ​ទីល រេ​ចង្កូត​មក​បុក​រថយន្ត​ឡង់​គ្រី​ស្ស័​រ របស់​​ម​ន្ត្រី​កាកបាទក្រហម​ទាំង​កំរោល​តែ​ម្តង ។

ជន​រង​គ្រោះ​ខាងលើ ១-​ឈ្មោះ​ប៊ុត សាំ​សុង អាយុ​៥៦​ឆ្នាំ ភេទ​ប្រុស (​ជា​អ្នក​បើក​របួសស្រាល​) ២-​ឈ្មោះ​វិ​ជ្ជ​រា អាយុ​២៥​ឆ្នាំ ភេទ​ស្រី (​របួសធ្ងន់​) ៣-​ឈ្មោះ​ឌុ​ច សំអាង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ (​របួសធ្ងន់​បាក់ជើង​ស្តាំ​) និង​៤-​ឈ្មោះ​ពិសី អាយុ​២២​ឆ្នាំ ភេទ​ស្រី អាយុ​២២​ឆ្នាំ (​របួសស្រាល​) ។

មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៤​នាក់​ជិះ​ក្នុង​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ ពណ៌​ស្លែ ពាក់​ស្លាក​លេខ​រដ្ឋ​2-0263 ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-0662  បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ មក​ពី​ត្បូង​ទៅ​ជើង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បាន​ដាច់រ​ទីល​ចង្កូត​រេ​មក​ខាងឆ្វេង​ដៃ​បុក​ជាមួយ​រថ​យន្ត​​​មន្ត្រី​កាកបាទក្រហម​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ឡង់​គ្រី​ស្ស័​រ​រង​របួសធ្ងន់​-​ស្រាល​ទាំងអស់​គ្នា ចំណែក​អ្នក​បើកបរ​រថយន្ត​បង្ក ក្រោយ​ពេល​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ ។