CCJ បើក​វគ្គ​បណ្តុះបណ្តាល​លើក​ទី​ពីរ​ស្តីពី​ការធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​សម្រាប់​វេ​ប​សាយ​

​ក្លិប​អ្នកកាសែត​កម្ពុជា (​កអក​) បានប្រកាស​អំពី​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល លើក​ទី​ពីរ សម្រាប់​ការធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​តាម​វេ​ប​សាយ​ឱ្យ កាន់តែ​ល្អប្រសើរ និង​ប្រកបដោយ​វិជ្ជាជីវៈ ។​

​លោក ងួន សេ​រ័ត្ន នាយក​ប្រតិបត្តិ កអក បាន​និយាយថា ការប្រកាស​វគ្គ​បណ្តុះបណ្តាល​លើក​ទី​ពីរ​នេះ​គឺ​ដោយសារ​មាន​អ្នក​ចុះឈ្មោះ​ច្រើន​សម្រាប់​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​លើកទីមួយ​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ​។​

​ដូច្នេះ​វគ្គ​បណ្តុះបណ្តាល​លើក​ទី​ពីរ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៩ និង ថ្ងៃទី​២៦ ខែ​មិនា រៀងរាល់ថ្ងៃ​សៅរ៍​។​
​លោក និយាយថា វគ្គ​សិក្សា​នេះ​បានរៀបចំ​ជាពិសេស​សម្រាប់​អ្នកយកព័ត៌មាន​ថ្មី​របស់​វេ​ប​សាយ​ដែល​មិនទាន់បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​ត្រឹមត្រូវ ។​ ​លោក​បាន​បន្តទៀត​ថាខ​ណៈ​ពេលដែល​វេ​ប​សាយ​ព័ត៌មាន​បាន​ត្រូវ​បង្កើតឡើង​យ៉ាង​ព្រោងព្រាត​នៅក្នុង​ប្រទេស​កម្ពុជា វា​ចាំបាច់​ណាស់​ដែល​ត្រូវ​ធ្វើឱ្យ​ប្រាកដថា​សេចក្តី​រាយ​​ការណ៍​តាម​វេ​ប​សាយ​ផ្អែកទៅលើ​ការពិត និង​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ដែល​អាចធ្វើឱ្យ​សាធារណជន​ជឿជាក់​បាន ។​

​នៅក្នុង​វគ្គ​សិក្សា​ដែលមាន​រយៈពេល​ពីរ​ថ្ងៃ​រៀងរាល់ថ្ងៃ​សៅរ៍​នេះ (​ថ្ងៃទី ១៩ និង ២៦ ខែ មិនា​) សិក្ខាកាម​ទាំងអស់​នឹង​បាន​យល់ដឹង​អំពី​មូលដ្ឋានគ្រឹះ​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន របៀប​បង្កើត និង​ប្រើប្រាស់​ប្រភពព័ត៌មាន របៀប​ជ្រើសរើស​ប្រធានបទ​ដែល​ទាក់ទាញ​អ្នកអាន របៀប​សរសេរ​ព័ត៌មាន​សម្រាប់​វេ​ប​សាយ និង​ក្រមសីលធម៌​ព្រមទាំង​ច្បាប់​ដែល​ទាក់ទង​នឹង​សារព័ត៌មាន ។

​បន្ទាប់ពី​វគ្គ​សិក្សា​នេះ សិក្ខាកាម​នឹង​អាច​សរសេរ​ព័ត៌មាន​បាន​ត្រឹមត្រូវ​ដោយ​ផ្អែកទៅលើ​ប្រភពព័ត៌មាន​ដែល​គួរឱ្យ​ជឿជាក់ ។​
​វគ្គ​សិក្សា​នេះ​មានតម្លៃ ៥០ ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បន្ទាប់ពី​បញ្ចប់​វគ្គ​សិក្សា កអក នឹង​ចេញ​លិខិតបញ្ជាក់​ការសិក្សា​ដល់​សិក្ខាកាម​ទាំងអស់​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​ទៀងទាត់ ។​

​កអក នឹង​ជ្រើសរើស​សិក្ខាកាម​តែ​១៦​នាក់​ប៉ុណ្ណោះ​សម្រាប់​វគ្គ​សិក្សា​នេះ​ដើម្បី​ធានា​គុណភាព​នៃ​ការបណ្តុះបណ្តាល ។ អាស្រ័យហេតុនេះ លោក ឬ​លោកស្រី​ដែលមាន​ចំណាប់អារម្មណ៍​នឹង​វគ្គ​បណ្តុះបណ្តាល​នេះ សូម​ចុះឈ្មោះ​ឱ្យបាន​រស់រាន់ តាមរយៈ​ទូរស័ព្ទ​លេខ ០១១ ៥១៧ ៤៥៩ ឬ ០១២ ២៦៧២៧៧ ៕

ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​