គ្រាន់តែ​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​មាន​បញ្ហា​ដល់​ថ្នាក់​ហ្នឹង​ផង​?

គ្រាន់តែ​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​មាន​បញ្ហា​ដល់​ថ្នាក់​ហ្នឹង​ផង​?

​មាន​ហេតុផល​ច្រើនណាស់​ដែល​មនុស្ស​យើង​មិន​ព្រម​ញ៉ាំ​អាហារ​ពេលព្រឹក​។ អ្នកខ្លះ​ជឿថា ការ​ញ៉ាំ​អាហារ​ពេលព្រឹក​នឹង​បន្ថែម​កាឡូរី​កាន់តែច្រើន​ដល់​រាងកាយ​នៅ​ពេល​ព្រឹក ដែល​ជាហេតុ​នាំ​ឱ្យ​ឡើង​ទម្ងន់ ចំណែក​ខ្លះទៀត​ខ្ជិល​តែម្តង​។ ខាងក្រោម​នេះ​គឺជា​ផលវិបាក ក៏​ដូច​ផល​អវិជ្ជមាន​មួយ​ចំនួន​បើសិន​ជា​អ្នក​មិន​ព្រម​ញ៉ាំ​អាហារ​ពេលព្រឹក​។​

​ប៉ះពាល់​ដល់​សុខភាព​បេះដូង​
​បុរស​ដែល​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​ទៀងទាត់​នឹង​ប្រឈម​ជំងឺ​គាំងបេះដូង​រហូតដល់ ២៧​ភាគ​យ ដែល​ច្រើន​ជាង​បុរ​ដែល​ញ៉ាំ​អាហារ​ពេលព្រឹក​រាល់​ថ្ងៃ​ទៅ​ទៀត​។ ការ​ញ៉ាំ​អាហារ​ពេលព្រឹក​មិនមែន​មានន័យថា អ្នកនឹង​កើត​ជំងឺ​គាំងបេះដូង​ឡើយ​។ យក​ល្អ​គួរតែ​ធ្វើ​យ៉ាងណា​បង្ការ​វា​ឱ្យបាន​ទៅ​តាមរយៈ​ការ​ញ៉ាំ​អាហារ​ពេលព្រឹក​។

​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២
​ស្ត្រី​ដែល​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​នឹង​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ច្រើន​ជាង​ស្ត្រី​ដែល​ញ៉ាំ​រហូត​ទៅ​ដល់ ៥៤​ភាគរយ​ឯណោះ​។ ការ​ញ៉ាំ​អាហារ​ពេលព្រឹក​នឹង​ជួយ​ពង្រឹង​ដល់​ការរំលាយ​អាហារ និង​ជួយ​ឱ្យ​ជាតិ​ស្ករបំ​លែង​ទៅ​ជា​ថាមពល​បាន​ល្អ​។ បើសិនជា​មិន​ញ៉ាំ ការរំលាយ​អាហារ​នឹង​យឺត និង​បន្ថយ​ពេលវេលា​បំលែង​ថាមព​ល​។

​ឡើង​ទម្ងន់​
​យោង​ទៅ​តាម​ការសិក្សា​ថ្មី​បានឱ្យដឹងថា ការ​តម​អាហារ​ពេលព្រឹក​នឹង​ធ្វើឱ្យ​ឡើង​ទម្ងន់​ទោះបីជា​ហាត់ប្រាណ​បាន​ទៀងទាត់ និង​ញ៉ាំ​អាហារ​មាន​តុល្យភាព​ក៏ដោយ​។ ការ​តម​អាហារ​ពេលព្រឹក​នឹង​បន្ថយល្បឿន​នៃ​ការរំលាយ​អាហារ ឃ្លាន​អាហារ​មាន​ជាតិ​ខ្លាញ់ និង​ផ្អែម​កាន់តែច្រើន និង​អស់កម្លាំង​។ ដូច្នេះ​អញ​នក​នឹង​ឃ្លាន​ញ៉ាំ​របស់​មិន​គិត​កាន់តែខ្លាំង​ដែល​ជាហេតុ​នាំ​ឱ្យ​ឡើង​ទម្ងន់​។

​មាន​ផល​អវិជ្ជមាន​ដល់​អារម្មណ៍ និង​ថាមពល​
​តាម​លទ្ធផល​នៃ​ការសិក្សា​កាលពី​ឆ្នាំ ១៩៩៩​បានឱ្យដឹងថា អ្នក​ដែល​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​ឃើញថា​មាន​ការថយចុះ​ជំនាញ​នៃ​ការចងចាំ និង​អស់កម្លាំង​ខ្លាំង​។ ប៉ុន្តែ​អ្នក​ដែល​ញ៉ាំ​អាហារ​ពេលព្រឹក ហើយ​ញ៉ាំ​កាហ្វេ​ទៀត​នោះ​គឺ​គ្មាន​ការប្រែប្រួល​អ្វី​ទៅ​លើ​ការចងចាំ និង​ថាមពល​របស់​ពួកគេ​ឡើយ​។

​ប្រឈម​នឹង​មហារីក​
​ការ​តម​អាហារ​ពេលព្រឹក​នឹង​បណ្តាល​ឱ្យ​ឃ្លាន​អាហារ​មាន​កាឡូរី​ខ្ពស់ អាហារ​ផ្អែម និង​ខ្លាញ់ ដែល​ជាហេតុ​នាំ​ឱ្យ​ធាត់​ជ្រុល​។ ការ​ធាត់​ជ្រុល និង​ឡើង​ទម្ងន់​ខ្លាំង​បែប​នេះ​នឹង​ប្រឈម​កាន់តែ​ខ្លាំង​នឹង​មហារីក​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។