លោក Sato Hideo សន្យា រៀបចំការប្រកួត ពានរង្វាន់ជូនសហព័ន្ធ ខ្មែរកីឡាហែលទឹកកម្ពុជា

សាលារៀនកីឡា ដ៏ល្បីល្បាញមួយ ក្នុងប្រទេសជប៉ុន ប្រចាំកម្ពុជា បានឧបត្ថម្ភ ដល់សហព័ន្ធខ្មែរ កីឡា ហែលទឹកកម្ពុជា នូវសម្ភារៈសម្រាប់ ហ្វឹកហាត់ ដែលពិធីនេះធ្វើឡើង នៅអាងហែលទឹក នៃពហុកីឡាដ្ឋានជាតិ នាពេលថ្មីៗនេះ។ 

លោក ហែម គីរី ជាអគ្គលេខាធិការ សហព័ន្ធខ្មែរកីឡា ហែលទឹកកម្ពុជា បានឲ្យដឹងថា សម្ភារៈ ទាំងនេះសម្រាប់ កីឡាករ-កីឡាការិនីវ័យក្មេងថ្នាល (Sea Game) និងកីឡាករ-កីឡាការិនី ជម្រើសជាតិក្រោម ឧបត្ថម្ភពីសាលាកីឡា Gunze Sport របស់ជប៉ុន ដែលជាសាលាមួយ មានជំនាញខាង បង្កើត មជ្ឈមណ្ឌលបណ្ដុះបណ្ដាល ហើយក៏ត្រៀមខ្លួនបង្កើត សាលាកីឡាប្រទេសកម្ពុជាដែរ។ ចំពោះសម្ភារៈទាំងនោះរួមមាន ខ្សែសម្រាប់ហែល ផ្ងារ ៤ ខ្សែ, ក្ដារតោងហែល សម្រាប់មនុស្សធំ ២ កេស និងក្ដារតោងហែល សម្រាប់មនុស្សក្មេង ១ កេស ។

លោកបានបន្តថា ខណៈសហព័ន្ធរបស់លោក កំពុងតែសំឡេងទៅ ការបណ្ដុះបណ្ដាល កីឡាករ-កីឡាការិនីថ្នាល នោះអំណោយបែបនេះ ពិតជា មានសារៈសំខាន់ខ្លាំងណាស់ លោក និងកីឡាករ-កីឡាការិនីសហព័ន្ធ។ ដោយឡែកក្នុងកិច្ចប្រជុំរវាង លោក ហែម គីរី ជាអគ្គលេខាធិការ សហព័ន្ធខ្មែរ កីឡាហែលទឹកកម្ពុជា និងលោក Sato Hideo ដែលជានាយកសាលា Gunze Sport បានផ្តល់ កាដូយ៉ាងធំ សម្រាប់សហព័ន្ធខ្មែរ កីឡាហែលទឹកកម្ពុជា គឺលោក Sato Hideo សន្យានឹងរៀបចំការ ប្រកួតពានរង្វាន់មួយ ជូនសហព័ន្ធក្នុងឆ្នាំ២០១៦នេះ តែមិនបានកំណត់ថា ត្រូវ ប្រព្រិត្តក្នុងខែណាទេ។  

លោក Sato Hideo ដែលជាសាលា Gunze Sport បានប្រគល់សម្ភារៈ ទាំងនេះដល់លោកហែម គីរីផ្ទាល់តែម្ដង។ ជាមួយនឹងការផ្ដាល់នូវ សម្ភារៈ ទាំងនេះ លោកនាយកក្រុមហ៊ុន បានសន្យាថា នៅឆ្នាំ២០១៦នេះ នាករបស់លោក នឹងផ្ដល់កាដូឲ្ដល់ សហព័ន្ធហែលទឹក មួយទៀតគឺរៀបចំ ការប្រកួតដណ្ដើម ពានរង្វាន់របស់លោក ៕

លោក Sato Hideo សន្យា រៀបចំការប្រកួត ពានរង្វាន់ជូនសហព័ន្ធ ខ្មែរកីឡាហែលទឹកកម្ពុជា