មនុស្ស ២ នាក់ បាន​ស្លាប់​ពេល​ចុះ​ស្តារអណ្តូង

Doliprane TVC

​មាន​ករណី​ដ៏​ភ្ញាក់ផ្អើល​និង​សោកសង្រេង​មួយ​បានកើត​ឡើង ដោយ មាន​មនុស្ស​ពីរ​នាក់​ដែល​ស៊ីឈ្នួល ចុះ​ស្តារ​ទឹក​អណ្តូង បាន​ថប់ដង្ហើម​ស្លាប់ ភ្លាមៗ ក្រោយពី​ចុះ​ស្តារ​ទឹក​អណ្តូង​នៅក្នុង​ភូមិ ។​ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្ថិតនៅ ក្បែរ​ផ្សារ​ថ្នល់​បែក ភូមិ​ត្រពាំង​ឫស្សី ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​

មនុស្ស ២ នាក់ បាន​ស្លាប់​ពេល​ចុះ​ស្តារអណ្តូង

មនុស្ស ២ នាក់ បាន​ស្លាប់​ពេល​ចុះ​ស្តារអណ្តូង

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ ទាំងពីរ​នាក់ ស្លាប់បាត់​បង់ជីវិត គឺ​ដោយសារតែ​នៅក្នុង​អណ្តូង​ខ្វះ​អុកស៊ីសែន ដកដង្ហើម នៅពេល​ពួកគាត់​កំពុង ចុះ​ស្តារអណ្តូង​ទឹក​មួយ​ឲ្យ​ប្រជាជន​នៅក្នុង​ភូមិ​របស់គាត់ ។

មនុស្ស ២ នាក់ បាន​ស្លាប់​ពេល​ចុះ​ស្តារអណ្តូង

ជនរងគ្រោះ ទីមួយ មានឈ្មោះ សុខ ឆន ភេទ​ប្រុស​អាយុ ៥៤ ឆ្នាំ និង ជនរងគ្រោះ ទី​ពីរ ឈ្មោះ សាន គឹម​សេង ភេទ​ប្រុស អាយុ ២៣ ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ ភូមិ ឃុំ កើត ហេតុ​ខាងលើ សព​ជនរងគ្រោះ ទាំងពីរ​នាក់​បាន​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រណី ៕ សុថា​ត់​

មនុស្ស ២ នាក់ បាន​ស្លាប់​ពេល​ចុះ​ស្តារអណ្តូង

មនុស្ស ២ នាក់ បាន​ស្លាប់​ពេល​ចុះ​ស្តារអណ្តូង