ស្រ្តីចិនធ្វើអត្តឃាតដោយ​លោត​ពីលើផ្ទះ​ជាន់​ទី ២

Doliprane TVC

​ភ្នំពេញ : នារី ​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ បន្ទាប់ពី​រួប​នាង​លោត​ពីលើ​ខុន​ដូ​ជា​ន់ទី ២ ទម្លាក់​ចុះមក បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៤ និង ២០ នាទី​ទៀបភ្លឺ ថ្ងៃ ទី ២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ផ្ទះជួល​មួយកន្លែង ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

ស្រ្តីចិនធ្វើអត្តឃាតដោយ​លោត​ពីលើផ្ទះ​ជាន់​ទី ២

ស្រ្តីចិនធ្វើអត្តឃាតដោយ​លោត​ពីលើផ្ទះ​ជាន់​ទី ២

​ តាម​សាក្សី​ដែលជា​សន្តិសុខ​យាម​នៅ​ជិត​នោះបាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រួប​គេ​កំពុង​ឈរ​យាម​នៅ​ជិត​នោះ ស្រាប់តែ​ឮ​សំឡេង​ដូច​មាន​អ្វី​ម្យ៉ាង​ធ្លាក់​ពីលើ​មក ។  ភ្លាមនោះ​រួប​គេ​ក៏​ដើរមក​មើល ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​ផ្កាប់មុខ និង មាន​ឈាម​ផងដែរ ទើប​រត់​ទៅប្រាប់​ម្ចាស់​ផ្ទះជួល​ឱ្យមក​មើល បង្កឱ្យ មាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះមក​ពិនិត្យ​ជាប់​ស្តែង ។ ជនរងគ្រោះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ តែ​គ្រាន់តែ​ដឹងថា​ជា​ជន​ជ​តិ​ចិន​តែប៉ុណ្ណោះ ។​

ស្រ្តីចិនធ្វើអត្តឃាតដោយ​លោត​ពីលើផ្ទះ​ជាន់​ទី ២

​ បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មកដល់​ភ្លាមៗ និង ហៅ​ជំនាញ​មក​ពិ​និ​ទ្យ​ជាក់ស្តែង​ឱ្យដឹងពី​មូលហេតុ ។ បន្ទាប់មក​សមត្ថកិច្ច​បានធ្វើ​ការឃាត់​បុរស​ម្នាក់​ដែលជា​ប្តី​ជនរងគ្រោះ​ ដើម្បី​យកទៅ​សួ​នាំនៅ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​ស្រះចក ៕

  សុខា​