លោក ហ៊ុន សែន បញ្ជា​ឲ្យ​លោក សៅ សុខា ប្រើ​រ៉ូកែត​បាញ់​កម្ទេច​ឈ្មួញ​កាប់​ព្រៃ​ឈើ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ជាតិ លោក សៅ សុខា ប្រើ​រ៉ូកែត បាញ់​កម្ទេច​ឈ្មួញ​កាប់​ព្រៃឈើ។

លោក ហ៊ុន សែន បញ្ជា​បែប​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ ដោយ​លោក​បញ្ជាក់​ថា លោក​មិន​បាន​ឯកភាព​ឲ្យ​កាប់​ព្រៃ​ឈើ​ឡើយ។

ក្នុង​ចំណាត់​ការ​នេះ លោក ហ៊ុន សែន ប្រគល់​ឧទ្ធម្ភាគចក្រ​២​គ្រឿង ទៅ​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ជាតិ ដើម្បី​ជិះ​ល្បាត​ពី​លើ​អាកាស ក្នុង​សកម្មភាព​បង្ក្រាប​ឈ្មួយ​កាប់​ព្រៃឈើ។ ករណី​រក​ឃើញ​ហើយ តែ​ឈ្មួយ​នោះ​នៅ​បន្ត​គឃ្លើន​កាប់​បន្ត​ទៀត នោះ​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ជាតិ ត្រូវ​ប្រើ​រ៉ូកែត​បាញ់​កម្ទេច​តែ​ម្ដង។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។