Harry Kane បាក់​ច្រមុះ​ត្រូវ​អវត្តមាន Europa League យប់​នេះ

Harry Kane បាក់​ច្រមុះ​ត្រូវ​អវត្តមាន Europa League យប់​នេះ

Harry Kane បាក់​ច្រមុះ​ត្រូវ​អវត្តមាន Europa League យប់​នេះ

ខ្សែ​ប្រយុទ្ធ Harry Kane នឹង​ខកខាន​មិន​បាន​ជួយ​ក្រុម Tottenham Hotspur ក្នុង​ការ​ប្រកួត​កម្មវិធី Europa League វគ្គ​៣២​ក្រុម​ចុងក្រោយយប់​នេះ​ទេ ដោយសារ​រង​របួស​បាក់​ក្ដោង​ច្រមុះ។

 

Harry Kane បាក់​ច្រមុះ​ត្រូវ​អវត្តមាន Europa League យប់​នេះHarry Kane បាក់​ច្រមុះ​ត្រូវ​អវត្តមាន Europa League យប់​នេះ

 

កីឡាករ​វ័យ​២២ឆ្នាំ​បាន​ជួប​បញ្ហា​របួស​កាល​ពី​ប៉ះ Crystal Palace ជុំ​ទី​៥ ពានរង្វាន់ FA Cup ធ្វើ​ឲ្យ​រូបគេមិន​អាច​លេង​ការ​ប្រកួត​ជើង​ទី​២ ទល់​នឹង Fiorentina បាន​ឡើយ។

 

ពាក់ព័ន្ធ​នឹង​របួស​តារា​ឆ្នើម​សញ្ជាតិ​អង់គ្លេស ​អ្នក​ចាត់​ការ​ក្រុម លោក Mauricio Pochettino  បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ “ពួក​យើងរំពឹង​ថា Kane នឹង​ជា​ពី​របួស​ចំ​ពេល​ប្រកួត​ថ្ងៃ​អាទិត្យ​ទល់​នឹង Swansea។ ការ​ប្រកួត​ថ្ងៃ​នេះ គេ​នឹង​អវត្តមាន ដោយសារតែ​របួស​ច្រមុះ​មិន​ទាន់​ជា​សះ​ស្បើយ”។

 

ក្រៅពី Kane ក្រុម Spurs នៅ​មាន​ខ្សែ​បម្រើ Mousa Dembele ម្នាក់​ទៀត​ដែល​ត្រូវ​សម្រាក​ជាង​២​សប្តាហ៍ ដោយសារ​របួស​ក្រលៀន។ នៅ​ក្នុង​ប្រកួត​យប់​នេះ Tottenham Hotspur ត្រូវ​ការ​ឈ្នះ​នៅ​ទឹកដី​របស់​ខ្លួន ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត​ ក្រោយ​ប្រកួត​ជើង​ទី​១ ក្រុម​ទាំង​២​បាន​ត្រឹម​ស្មើ​គ្នា ១-១៕

 

ចុចអាន៖ Joe Hart ថា Man City អាច​ឈ្នះ Champions League រដូវកាល​នេះ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC

Harry Kane បាក់​ច្រមុះ​ត្រូវ​អវត្តមាន Europa League យប់​នេះ