លេច​មុខ​ វឌ្ឍនាកា គាំទ្រ​ ស្រប​ពេលក្រុម​កំពត ឈ្នះ កំពង់ផែ​ព្រះ​សីហនុ ៣-០ ម្សិល​មិញ


លេច​មុខ​ វឌ្ឍនាកា គាំទ្រ​ ស្រប​ពេលក្រុម​កំពត ឈ្នះ កំពង់ផែ​ព្រះ​សីហនុ ៣-០ ម្សិល​មិញ

លេច​មុខ​ វឌ្ឍនាកា គាំទ្រ​ ស្រប​ពេលក្រុម​កំពត ឈ្នះ កំពង់ផែ​ព្រះ​សីហនុ ៣-០ ម្សិល​មិញ

កាល​ពី​ម្សិល​​តារា​ឆ្នើម​ ចាន់ វឌ្ឍនាកា​បាន​ចូល​រួម​ទស្សនា​លើក​ទឹក​ចិត្ត​ផ្ទាល់​ដល់​ក្រុម​ខេត្ត​កំពត​ក្នុង​ការ​ប្រកួត​ជម្រុះ​បឋម​នៃ​ព្រឹត្តិការណ៍​ជម្រុះ​បាល់​ទាត់​ពាន​រង្វាន់​សម្តេច​ ហ៊ុន សែន ឆ្នាំ​២០១៦​ដែល​ជា​​លទ្ធផល​ក្រុម​ស្រុក​កំណើត​របស់​តារា​ឆ្នើម​បាន​យក​ឈ្នះ​ក្រុម​ភ្ញៀវ​​កំពង់​ផែន​ស្វយ័ត​ព្រះ​សីហនុ​ដោយ​លទ្ធផល​ ៣-០ សម្រាប់​ជើង​ទី​២។

លេច​មុខ​ វឌ្ឍនាកា គាំទ្រ​ ស្រប​ពេលក្រុម​កំពត ឈ្នះ កំពង់ផែ​ព្រះ​សីហនុ ៣-០ ម្សិល​មិញ

 

ក្នុង​ចំណោម​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះ​ករ​ ត្រូវ​បាន​គេ​ប្រទាស់​ឃើញ​ ចាន់ វឌ្ឍនាកា​អង្គុយ​ទស្សនា​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កំពត​ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន។ វត្តមាន​របស់​តារា​រូប​នេះ​ហាក់​ដូច​ជា​ការ​ផ្តល់​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​កំពត​យក​ឈ្នះ​ក្រុម​​កំពង់​ផែ​ព្រះ​សីហន​ដោយ​លទ្ធផល​ ៣-០ សម្រាប់​ជើង​ទី​២ បន្ទាប់​ពី​ជើង​ទី​១​កាល​ពី​សប្តាហ៍​មុន​ត្រូវ​បាន​ក្រុម​កំពង់ផែ​ព្រះ​សីហនុ​លត់​ដល់​ទៅ​៥-១។

លេច​មុខ​ វឌ្ឍនាកា គាំទ្រ​ ស្រប​ពេលក្រុម​កំពត ឈ្នះ កំពង់ផែ​ព្រះ​សីហនុ ៣-០ ម្សិល​មិញ

ចាន់ វឌ្ឍនាកា អង្គុយទស្សនា

 

ក្រោម​សំឡេង​ហ៊ោ​កញ្ឆៀវ​ខ្លាំង​ៗ ក្រុម​កំពត​រក​បាន​៣​គ្រាប់​សម្រាប់​តង់​ទី​១​​កីឡាករ​ពាក់​អាវ​លេខ​៧ ​ អ៊ិត​ ធន​ ​ទម្លាយ​សំណាញ់​ទី​មុន​គេ​នៅ​​នាទី​ទី​២៣។ ក្រោយ​មក​ កីឡាករ​ ទេព​ សើហ្វីអ៊ី​ បាន​ទាត់​បញ្ចូល​ទី​បាន​​២​គ្រាប់​គឺ​គ្រាប់​ទី​១​ នៅ​នាទី​ទី​៣១​ និង​គ្រាប់​ទី២​នៅ​នាទី​ទី៤០។ ចប់​តង់​ទី​១ កំពត​នាំ​មុខ​កំពង់ផែ​ស្វយ័ត​ព្រះ​សីហនុ​៣-០។ សម្រាប់​តង់​ទី​២ ក្រុម​ទាំង​ពីរ​មិន​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ទេ។

 

លេច​មុខ​ វឌ្ឍនាកា គាំទ្រ​ ស្រប​ពេលក្រុម​កំពត ឈ្នះ កំពង់ផែ​ព្រះ​សីហនុ ៣-០ ម្សិល​មិញ គ្រូ​បង្វឹក​ខេត្ត​កំពត

 

ក្រោយ​ការ​ប្រកួត​ចប់​ លោក​ អ៊ុង វណ្ណដូ​ គ្រូបង្វឹក​ក្រុម​កំពង់​ផែស្វយ័ត​ក្រុង​ព្រះ​សីហនុ​បាន​សម្តែង​ការ​ខក​ចិត្ត​បន្តិច​ ដោយ​សារ​តែ​មុន​ការ​ប្រកួត​ ក្រុម​របស់​លោក​មាន​សង្ឃឹម​ថា នឹង​យក​ជ័យជំនះ​លើ​ម្ចាស់​ផ្ទះ​បាន​ ដោយ​សារ​តែ​ការ​ប្រកួត​លើក​ទី១​ ក្រុម​គាត់​មាន​ប្រៀប​ខ្លាំង។

 

លេច​មុខ​ វឌ្ឍនាកា គាំទ្រ​ ស្រប​ពេលក្រុម​កំពត ឈ្នះ កំពង់ផែ​ព្រះ​សីហនុ ៣-០ ម្សិល​មិញគ្រូ​បង្វឹក​ខេត្ត​ព្រះ​សីហនុ

 

ទោះ​ជា​យ៉ាង​ណា​ក៏​ក្រុម​កំពង់ផែ​ស្វយ័ត​ព្រះ​សីហនុ​ នៅ​តែ​ឈរ​​លេខ១​​ដដែល​ក្នុង​ពូល​ E​ ​ដោយ​សារ​បាន​ឈ្នះ​ក្រុម​កំពត​៥-១ កាល​ពី​ជើង​ទី​១​នៅ​ខេត្ត​ព្រះ​សីហនុ។​ ក្រុម​ទាំង​ពីរ​បាន​ឡើង​ទៅ​វគ្គ​បន្ទាប់​ដូច​គ្នា ដោយ​សារ​ពូល​នេះ​មាន​តែ​២​ក្រុម​ប៉ុណ្ណោះ៕

លេច​មុខ​ វឌ្ឍនាកា គាំទ្រ​ ស្រប​ពេលក្រុម​កំពត ឈ្នះ កំពង់ផែ​ព្រះ​សីហនុ ៣-០ ម្សិល​មិញ

 

លេច​មុខ​ វឌ្ឍនាកា គាំទ្រ​ ស្រប​ពេលក្រុម​កំពត ឈ្នះ កំពង់ផែ​ព្រះ​សីហនុ ៣-០ ម្សិល​មិញ

 

លេច​មុខ​ វឌ្ឍនាកា គាំទ្រ​ ស្រប​ពេលក្រុម​កំពត ឈ្នះ កំពង់ផែ​ព្រះ​សីហនុ ៣-០ ម្សិល​មិញអ្នក​គាំទ្រ​នៅ​ខេត្ត​កំពត

 

អត្ថបទ៖ គីម សាយ

លេច​មុខ​ វឌ្ឍនាកា គាំទ្រ​ ស្រប​ពេលក្រុម​កំពត ឈ្នះ កំពង់ផែ​ព្រះ​សីហនុ ៣-០ ម្សិល​មិញ