មន្ត្រីយោធាម្នាក់ និងយុវជនពីរនាក់ បានវាយតប់គ្នា ដោយសារបត់រថយន្ត មិនមើលក្រោយ

ភ្នំពេញ៖ បុរសជាមន្ត្រីយោធាម្នាក់ បានបើករថយន្តកូរ៉ូឡា បត់ត្រឡប់ក្រោយតែមិនស៊ីញ៉ូ ត្រូវយុវជនពីរនាក់ ជិះម៉ូតូពីក្រោយលឿន បានចាប់ហ្វាំងបង្ខំ បណ្ដាលឲ្យដួលបោកទៅនិងថ្នល់ បណ្តាឲ្យរងរបួសស្រាល ។ ក្នុងហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២:៣០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចមុខភោជនីយដ្ឋាន និងតន្ត្រីពីរ៉ាមីត តាមបណ្ដោយផ្លូវភ្នំពេញថ្មី (១៩៨៦) ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរសជាមន្ត្រីយោធាម្នាក់បានបើក រថយន្តកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2V.6143 បានបើកបរតាមបណ្ដោយផ្លូវ ១៩៨៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ពេលមកដល់កន្លែងកើតហេតុ បានបត់ត្រឡប់ក្រោយវិញ ដោយមិនបានស៊ីញ៉ូទេ ខណៈនោះស្រាប់តែមានយុវជនពីរនាក់ ជិះម៉ូតូពីរគ្រឿង (ម្នាក់១គ្រឿង) ម៉ូតូទីមួយម៉ាក ZOOMER X ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1FN.1624 ម៉ូតូទី២ ម៉ាកស៊ុយស្គុគីស្មាក់ ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 1AU.2366 ដែលជិះមកពីក្រោយក្នុងល្បឿនលឿនល្មម ហើយក៏បានចាប់ហ្វាំងបង្ខំ បណ្ដាលឲ្យម៉ូតូ ZOOMER X ដួលបោកទៅ និងថ្នល់រងរបួសស្រាល។

ប្រភពដដែលបានបន្តថា ខណៈនោះបុរសជាមន្ត្រីយោធា ដែលជាម្ចាស់រថយន្តកូរ៉ូឡា បានចុះមកមើលយុវជនពីរនាក់ ដែលដួលនោះដែរ តែដោយសារតែយុវជនពីនាក់នោះរងរបួសស្រាល ក៏បានដើរត្រឡប់មករកឡើងរថយន្តវិញ ភ្លាមៗនោះយុវជនម្នាក់ ក្នុងចំណោមគ្នាពីរនាក់មិនសុខចិត្ត និងចង់ឲ្យដោះស្រាយគ្នា ក៏បានមកឃាត់ រួមទាំងវាយក្បាលបុរស ដែលជាមន្ត្រីយោធានោះពីក្រោយ បណ្ដាលឲ្យបែក រួចហើយយុវជនម្នាក់ទៀត បានមកជួយ និងមានការប្រតាយប្រតប់គ្នាទៅវិញទៅមក បណ្ដាលឲ្យមានរបួសរៀងៗខ្លួន និងមានការបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុភ្លាមៗតែម្ដង។

សូមជម្រាបថា មន្រ្តីយោធាមាន ឈ្មោះ ស៊ឹម អូន ភេទប្រុស អាយុ ៤២ឆ្នាំ មានមុខរបរជានគរបាលអាវុធជាតិផ្ទុះ រាជធានីភ្នំពេញ មានទីលំនៅផ្ទះលេខ២ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ។ ចំណែកយុវជន២នាក់ ដែលជិះម៉ូតូ ទី១ ឈ្មោះ ផាន ប៊ុនថង ភេទប្រុស អាយុ ២៥ឆ្នាំ មានមុខរបរ ជានិស្សិតពេទ្យ មានទីលំនៅផ្ទះលេខ១០ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបានវាយមន្រ្តីយោធាបណ្តាល ឲ្យបែកក្បាលហូរឈាម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនមន្ត្រីយោធា ដែលជាម្ចាស់ រថយន្តកូរ៉ូឡា រួមទាំង យុវជនពីរនាក់នោះ យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋភ្នំពេញថ្មី ដើម្បីសួរនាំរកខុសត្រូវ និងដោះស្រាយ តាមនីតិវិធី៕

មន្ត្រីយោធាម្នាក់  និងយុវជនពីរនាក់ បានវាយតប់គ្នា ដោយសារបត់រថយន្ត មិនមើលក្រោយ

មន្ត្រីយោធាម្នាក់  និងយុវជនពីរនាក់ បានវាយតប់គ្នា ដោយសារបត់រថយន្ត មិនមើលក្រោយ

មន្ត្រីយោធាម្នាក់  និងយុវជនពីរនាក់ បានវាយតប់គ្នា ដោយសារបត់រថយន្ត មិនមើលក្រោយ

មន្ត្រីយោធាម្នាក់  និងយុវជនពីរនាក់ បានវាយតប់គ្នា ដោយសារបត់រថយន្ត មិនមើលក្រោយ

មន្ត្រីយោធាម្នាក់  និងយុវជនពីរនាក់ បានវាយតប់គ្នា ដោយសារបត់រថយន្ត មិនមើលក្រោយ