មន្ទីរពាណិជ្ជកម្ម ខេត្តរតនគិរី ចេញលិខិតអនុញ្ញាត ប្រកបអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ឲ្យហាងកាហ្វេបង្កប់ សេវាផ្លូវភេទនៅ ស្រុកអូរយ៉ាដាវ

រតនគិរី៖ ដោយសារអំណាច ទឹកលុយម្ចាស់ហាង កាហ្វេម្នាក់ដែលគេដឹងថា មានបង្កប់សេវាផ្លូវភេទ ត្រូវបានមន្ទីរពាណិជ្ជកម្ម ខេត្តរតនគិរី ចេញលិខិតអនុញ្ញាត ប្រកបអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ។

បើតាមសមត្ថកិច្ច មូលដ្ឋានប្រាប់ឲ្យដឹងថា ម្ចាស់ហាងកាហ្វេបង្កប់ សេវាផ្លូវភេទមានឈ្មោះ ង្វៀង ធីថាញ់ម៉ាយ ជនជាតិវៀតណាម មានទីតាំងនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ (ក្បែរសាលា ស្រុកអូរយ៉ាដាវ)។ ដោយមានស្រ្តីជនជាតិ វៀតណាមវ័យក្មេងៗ ប្រមាណ៥ ទៅ៦នាក់ ជាអ្នករត់តុលក់ កាហ្វេបង្កប់ផ្លូវភេទ ដោយកាហ្វេមួយកែវតម្លៃ ២០០០រៀល ហើយបើកចង់ឡើង ឋានសួគ៌តម្លៃ ៦ម៉ឺន ទៅ៨ម៉ឺនរៀល។

ហាងកាហ្វេនេះ ទៀតសោតចាប់ បើកលក់កាហ្វេ និងបង្កប់សេវាផ្លូវ ភេទប្រមាណ ២ ទៅ៣ឆ្នាំកន្លងមកហើយ ដោយមានការឃុបឃិត ជាមួយអាជ្ញាធរដែនដី រហូតដល់ថ្នាក់លើ ទើបអាចដំណើរការ ដោយរលូនបែបនេះ។

ជាមួយគ្នានឹងសកម្មភាព ហាងកាហ្វេបង្កប់សេវាផ្លូវភេទ ដែលមានម្ចាស់ឈ្មោះង្វៀង ធីថាញ់ម៉ាយ ជនជាតិវៀតណាម នេះដែរប្រជាពលរដ្ឋ នៅស្រុកអូរយ៉ាដាវ បានសំណូមពរឲ្យសមត្ថកិច្ច ជំនាញនឹងស្ថាប័នពាក់ព័ន្ធ ថ្នាក់លើមេត្តាចាត់វិធានការ តាមផ្លូវច្បាប់ព្រោះ វាប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ស្ត្រីខ្មែរ។

ទាក់ទិនទៅនឹងការ ចេញលិខិតអនុញ្ញាត ប្រកបអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្មឲ្យហាង កាហ្វេបង្កប់សេវាផ្លូវភេទ នៅស្រុកអូរយ៉ាដាវនេះដែរ មជ្ឈមណ្ឌលពត៌មាន ដើមអម្ពិលមិនអាច សុំការបំភ្លឺពីលោក ភូ ធាឡុំ ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តរតនគិរីបានទេ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ៕