គ.ជ.ប ជួបប្រជុំពិភាក្សា ការងារជាមួយ NDI និង IFES

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានជួបប្រជុំពិភាក្សា ការងារជាមួយអង្គការ NDI និង អង្គការ IFES ក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។

ផ្ទុយពីការលើកឡើងរបស់សង្គមស៊ីវិល និងគណបក្សប្រឆាំងមួយចំនួន ដែលបានចោទប្រកាន់ថា គ.ជ.បថ្មី នេះ មិនមានឯករាជ្យ និងបាត់បង់ទំនុកចិត្តពីពលរដ្ឋ សហគមន៍អន្តរជាតិ គេសង្កេតឃើញថា គ.ជ.ប ថ្មីនេះ បានទទួលការគាំទ្រ និងសហការពីសំណាក់អង្គការជាតិ និងអន្តរជាតិ ជាច្រើន ជាក់ស្ដែង កាលពីថ្ងៃទី២៣ កុម្ភៈ នេះដែរ ប្រធាន គ.ជ.ប លោកស៊ិក ប៊ុនហុក  បានអះអាងថា  សហភាពអឺរ៉ុប (EU) បានចុះហត្ថលេខា ជាមួយក្រសួងសេដ្ឋកិច្ចកម្ពុជា ដើម្បីផ្ដល់ជំនួយប្រមាណ ១០លានអឺរ៉ូ ដល់ គ.ជ.ប សម្រាប់រៀបចំដំណើរ ការបោះឆ្នោតខាងមុខ។

សូមជំរាបថា សហភាពអឺរ៉ុប និងប្រទេសជប៉ុន បានអះអាងថា នឹងនៅបន្តជួយគាំទ្រ គ.ជ.ប ដើម្បីធ្វើឲ្យ មានជំនឿ លើដំណើរការកែទម្រង់ ការបោះឆ្នោតនៅកម្ពុជា សំរាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០១៧ និងការបោះឆ្នោតសកល ឆ្នាំ២០១៨៕