ដោយសារអំពើពុករលួយ នៃក្រុមជញ្ជីងថ្លឹងរថយន្ត លើកំណាត់ផ្លូវជាតិលេខ១ ទើបរថយន្តដឹកអង្ករទម្ងន់ជាង៧០តោន បើកឆ្លងកាត់បង្ខូចស្ពានអ្នកលឿង (ស្ពានស៊ូបាសា)

ខេត្តព្រៃវែង : ស្ពាន​អ្នក​លឿង (​ស្ពាន​ស៊ូ​បា​សា​) បាន​រង​ការខូចខាត​ដោយសារ​រថយន្ត​យី​ឌុប​ដឹក​អង្ករ​ជាង​៧០​តោន​មួយគ្រឿងបាន​បើកបរ​ឆ្លងកាត់ហើយ​ឡើង​ស្ពាន មិន​រួច​ក៏​រអិល​ថយក្រោយ​វិញ ហើយ​វា​បាន​បំផ្លាញ​សាច់​កៅស៊ូ​លើ​ស្ពាន​ផងដែរ​។ ហេតុការណ៍​នេះ​ត្រូវបាន​ពលរដ្ឋ​រិះគន់ និង​ឆ្ងល់​ចំពោះ​ការងារ​របស់​មន្ដ្រី ក្រសួង​សាធារណៈការ ថា ហេតុអ្វី​រថយន្ត​ធំៗ​ផ្ទុក​ធ្ងន់ៗ បែបនេះ​បើកបរ​លើ​ស្ពាន​បាន​? បើ​នៅ​ដងផ្លូវ​ជាតិ​លេខ​១ មាន​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹកទំនិញ​៣​កន្លែង ចាប់ពី​ខេត្តស្វាយរៀង មកដល់​រាជធានី​ភ្នំពេញ​។​

ដោយសារអំពើពុករលួយ នៃក្រុមជញ្ជីងថ្លឹងរថយន្ត លើកំណាត់ផ្លូវជាតិលេខ១ ទើបរថយន្តដឹកអង្ករទម្ងន់ជាង៧០តោន បើកឆ្លងកាត់បង្ខូចស្ពានអ្នកលឿង (ស្ពានស៊ូបាសា)

ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​១២​យប់ ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅលើ​ស្ពាន​អ្នក​លឿង ត្រើយ​ខាងកើត ក្នុង​ខេត្តព្រៃវែង មាន​រថយន្ត​ដឹក​អង្ករ​មួយគ្រឿង ពាក់​ស្លាក​លេខ ខេត្តតាកែវ 3A-1743  មាន​ថៅកែ​ឈ្មោះ ចក់ និង ចែ​មុំ នៅ​តំបន់​អ្នក​លឿង ក្នុង​រថយន្ត​នេះ ផ្ទុក​អង្ករខ្សាយ និង អង្ករដំណើប សរុប​ជាង​៧០​តោន បាន​បើកបរ​ឆ្លងកាត់​ស្ពាន ហើយ​ឡើង​ស្ពាន​មិន​រួច​ក៏​រអិល​ថយក្រោយ​វិញ ដោយ​រថយន្ត​ដឹក​អង្ករ​នេះ​ចេញពី​ព្រំដែន​ប្រទេស​វៀតណាម ឆ្លងកាត់​ស្រុក​ខ្មែរ​ទៅ​លក់​នៅ​ប្រទេស​ថៃ​។​​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា រថយន្ត​នេះ​មាន​ទម្ងន់​១៧​តោន ហើយ​ទម្ងន់​ផ្ទុក​អង្ករ​ជាង​៦០​តោន បូកសរុប​ជាង​៧០​តោន តើ​មិន​លើស​ចំណុះ​ទេ​ឬ​? តើ​ហេតុអ្វី​អាច​ឆ្លងកាត់​ជញ្ជីង​ថ្លឹង​របស់​ជំនាញ​បាន​? ឬមួយ​មន្ត្រី​ប្រចាំការ​កន្លែង ជញ្ជីង​ថ្លឹង​ទម្ងន់​រថយន្ត​ដឺ​ក​ទំនិញ​ធ្ងន់ៗ​ទាំងនេះ គាត់​មើលមិនឃើញ ? ទេ​ប្រហែល​ជញ្ជីង​ខូច​មិនបាន​ថ្លឹង​?៕

ដោយសារអំពើពុករលួយ នៃក្រុមជញ្ជីងថ្លឹងរថយន្ត លើកំណាត់ផ្លូវជាតិលេខ១ ទើបរថយន្តដឹកអង្ករទម្ងន់ជាង៧០តោន បើកឆ្លងកាត់បង្ខូចស្ពានអ្នកលឿង (ស្ពានស៊ូបាសា)