មិនគួរឱ្យជឿ! USB-C ពិ​ត​ជា​​លក្ខណៈ​សម្បត្តិ​ពិសេស​ និង​មាន​ប្រយោជន៍​ច្រើន​ដល់​នឹក​ស្មាន​មិនដល់

USB ជាប្រភេទខ្សែបណ្តាញ មួយ​ប្រភេទ​ដែល អាច​ភ្ជាប់ពី​ឧបករណ៍មួយ ទៅ​កាន់​ឧបករណ៍​មួយ​ទៀត​ក្នុងរយៈ​ចម្ងាយ​ខ្លី។ តាម​ន័យ​នេះ គ្រាន់​តែ​ជា​ន័យ ធម្មតា​ដែល​អ្នក​ងាយ ស្រួល​នឹង​យល់​ពីវា​តែ​ប៉ុណ្ណោះ​ទេ។ USB ត្រូវបានប្រើប្រាស់ច្រើន ហើយវាក៏ត្រូវបាន ផលិតនឹងធ្វើការ បង្ហើតនូវប្រភេទ USB ថ្មីៗ​ជា​បន្តបន្ទាប់។ រហូតមកដល់ពេលនេះ គេបានបញ្ចេញនូវ USB-C ថ្មីដែលត្រូវបានអះអាងថា ជាបច្ចេកវិទ្យា​ចុង​ក្រោយ និងល្អប្រើ។

មិនគួរឱ្យជឿ! USB-C ពិ​ត​ជា​​លក្ខណៈ​សម្បត្តិ​ពិសេស​ និង​មាន​ប្រយោជន៍​ច្រើន​ដល់​នឹក​ស្មាន​មិនដល់

មុននឹង ធ្វើការស្វែងយល់ពី USB-C បានយើងត្រូវយល់ ពីពាក្យថា USB ជាមុនសិន ។ Universal Serial Bus ឫ USB ត្រូវបានផលិតនិងចាប់ ផ្តើមប្រើប្រាស់តាំងពី ឆ្នាំ 1990 ។ វាត្រូវបានប្រើប្រាស់ សម្រាប់ភ្ជាប់ទំនាក់ទំនង រវាងឧបករណ៍អេឡិចត្រូនិក ពីរឫច្រើនទៅកាន់កុំព្យូទ័រ ។ បច្ចុប្បន្ននេះ USB មានបួនប្រភេទដែល កំពុងប្រើប្រាស់មាន ដូចជា Type-A, Type-B, Micro-B និង Type-C។

មិនគួរឱ្យជឿ! USB-C ពិ​ត​ជា​​លក្ខណៈ​សម្បត្តិ​ពិសេស​ និង​មាន​ប្រយោជន៍​ច្រើន​ដល់​នឹក​ស្មាន​មិនដល់

USB-C ជាបច្ចេកវិទ្យាចុង ក្រោយបង្អស់ដែលវា កាន់តែងាយស្រួលប្រើនឹង មានសមត្ថភាព ខ្ពស់។ តើ​ប្រិយ​មិត្តមាន ឆ្ងល់ទេថា USB-C វាល្អនឹងពិសេសត្រង់ណា? USB-C មានសមត្ថភាព ខ្ពស់ដោយវាអាច មានសមត្ថភាព លើសពី USB ធម្មតា។ ពោលគឺវាអាច សាកភ្លើងដល់ កម្រិត 7.5W និងអាចចែកចាយ ភ្លើងរហូតដល់កម្រិត 100W ។ ចំពោះល្បឿននៃការ បញ្ជូនទិន្នន័យវិញវាមានល្បឿនដល់ទៅ 10Gbps ។ USB-C វាអាចប្រើជារន្ធ HDMI ឬ Display Port ឫក៏ VGA Connections ក៏បាន។ លើសពីនេះទៅ ទៀត​វាមានលក្ខណៈ ពិសេសដោយអាចដោត បានដោយងាយស្រួល ព្រោះវាមិនដូច USB ធម្មតា​ដែល​ត្រូវ សម្គាល់លើ ក្រោមនោះទេ។ USB-C នេះវាតូចហើយវា នូវអាចគាំទ្របច្ចេកវិទ្យា ច្រើនទៀតព្រម​ទាំង​មាន សុវត្ថិភាព និងត្រូវបានទទួល ស្គាល់ជាអន្តរជាតិ ទៀតផង។

មិនគួរឱ្យជឿ! USB-C ពិ​ត​ជា​​លក្ខណៈ​សម្បត្តិ​ពិសេស​ និង​មាន​ប្រយោជន៍​ច្រើន​ដល់​នឹក​ស្មាន​មិនដល់

សម្រាប់ USB-C វានៅអាចមានការ រីកចម្រើននូវបច្ចេកវិទ្យា ថ្មីៗជាបន្តទៀតនៅពេលអនាគត។ ដូចនេះ​ហើយ​អ្នក ប្រហែលជាអាចនឹង ចូលចិត្តប្រើវាជាជាង ប្រភេទ USB ដទៃជាមិនខាន។ ហើយបច្ចុប្បន្នវាក៏ មានការប្រើប្រាស់យ៉ាង ទូលាយទៅហើយ​ដែរ ដូចនេះអ្នកអាចប្រើវាបានយ៉ាងពេញលេញ នឹងគួរ​ឱ្យ​ទុក​ចិត្ត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

មិនគួរឱ្យជឿ! USB-C ពិ​ត​ជា​​លក្ខណៈ​សម្បត្តិ​ពិសេស​ និង​មាន​ប្រយោជន៍​ច្រើន​ដល់​នឹក​ស្មាន​មិនដល់

  • ដោយ: Panhabot
  • 11:33 AM, 25 February
  • ប្រភព: Android Central
  • Tag: ចំណេះដឹងទូទៅ