Jessica អាច​នឹង​ត្រលប់​ចូល​សិល្បៈ​វិញ​ជា​លើក​ដំបូង ​ក្រោយ​ចេញ​ពី Girls’ Generation

Jessica អាច​នឹង​ត្រលប់​ចូល​សិល្បៈ​វិញ​ជា​លើក​ដំបូង ​ក្រោយ​ចេញ​ពី Girls’ Generation

Jessica អាច​នឹង​ត្រលប់​ចូល​សិល្បៈ​វិញ​ជា​លើក​ដំបូង ​ក្រោយ​ចេញ​ពី Girls’ Generation

Jessica Jung អតីត​សមាជិក​របស់​ក្រុម​ចម្រៀង​ស្រី​កូរ៉េ​ខាង​ត្បូង Girls’ Generation អាច​នឹង​​ចូល​រួម​ក្នុង​កម្មវិធី “Beauty Bible” រដូវ​កាល​ទី ៥​ ពេល​ខាង​មុខ​នេះ។

 

Jessica អាច​នឹង​ត្រលប់​ចូល​សិល្បៈ​វិញ​ជា​លើក​ដំបូង ​ក្រោយ​ចេញ​ពី Girls’ Generation

 

អ្នក​គាំទ្រ​របស់​តារា​ចម្រៀង Jessica អតីត​សមាជិក Girls’ Generation កំពុង​តែ​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះអន្ទែង​នូវ​ការ​ត្រលប់​ចូល​សិល្បៈ​វិញ​របស់​តារា​អាយុ ២៦ឆ្នាំ។ បំណង​ប្រាថ្នា​របស់​ពួក​គេ​អាច​នឹង​ក្លាយ​ជា​ការពិត ដោយ​តារា​ចម្រៀង​រូប​នេះ​មាន​គម្រោង​នឹង​ត្រលប់​មក​វិញ​តាម​រយៈ​កម្មវិធី​​ថែ​រក្សា​​សម្រស់​មួយ​របស់​ប៉ុស្តិ៍ KBS។
​អ្នក​តំណាង​របស់​ប៉ុស្តិ៍​ទូរទស្សន៍​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​តែ​ពិភាក្សា​នឹង Jessica នៅ​ឡើយ ហើយ​ពុំ​ទាន់​មាន​អ្វី​ត្រូវ​បាន​សម្រេច​នោះ​ទេ។ “វា​ជា​ការពិត​ដែល Jessica ​ជា​បេក្ខភាព​មួយ​ក្នុង​ចំណោម​បេក្ខភាព​ទាំង​ឡាយ​សម្រាប់​រដូវ​កាល​ថ្មី ប៉ុន្តែ​នៅ​ពេល​នេះ មិន​ទាន់​មាន​អ្វី​ត្រូវ​បាន​សម្រេច​នោះ​ទេ។ “Beauty Bible” រដូវ​កាល​ទី​៥ នឹង​ចាប់​ផ្ដើម​នៅ​​រដូវ​ស្លឹក​ឈើ​លាស់​នេះ ហើយ​ពួក​យើង​កំពុង​តែ​ចរចា​គ្នា​ដើម្បី​រក​អ្នក​ដែល​ស័ក្ដិសម​បំផុត​សម្រាប់​តំណែង​នេះ” តំណាង​របស់ KBS និយាយ។
បើ Jessica Jung ត្រូវ​បាន​ជ្រើស​រើស​មែន​នោះ នេះ​គឺ​ជា​ការ​ត្រលប់​ចូល​មក​ក្នុង​វិស័យ​សិល្បៈ​កូរ៉េ​លើក​ដំបូង​របស់​តារា​កើត​ឆ្នាំ ១៩៨៩ ​ចាប់​តាំង​ពី​តារា​ចម្រៀង​នេះ​ចាក​ចេញ​ពី​ក្រុម​ចម្រៀង Girls’ Generation កាល​ពី​ខែ កញ្ញា ឆ្នាំ ២០១៤៕

 

Jessica អាច​នឹង​ត្រលប់​ចូល​សិល្បៈ​វិញ​ជា​លើក​ដំបូង ​ក្រោយ​ចេញ​ពី Girls’ Generation

 

ចុចអាន៖កូន​ស្រី​មើល​លែង​ស្គាល់​ម្ដាយ​ក្រោយ​វះកាត់​កែ​សម្ផស្ស

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖dramafever

Jessica អាច​នឹង​ត្រលប់​ចូល​សិល្បៈ​វិញ​ជា​លើក​ដំបូង ​ក្រោយ​ចេញ​ពី Girls’ Generation