​ចោ​រប្លន់​អ្នកលក់​មាស នៅ​ក្រុង​ប៉ោយប៉ែត ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប ដោយ​ជោគជ័យ​

បន្ទាយមានជ័យ: ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គស្នងការរង នគរបាលជាតិ និង​ជា​មេបញ្ជាការ នគរបាលជាតិ​ប្រចាំ​ទិស ភូមិភាគ​ទី​៤ និង​ទី​៥ ក្រុមចោរប្លន់​ប្រដាប់អាវុធ ចំនួន​២​នាក់ ដែល​ធ្វើ​សកម្មភាព​ប្លន់​អ្នកលក់​មាស នៅ​ផ្សារ​យួន ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ល្ងាច​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ បន្ទាប់ពី​សមត្ថកិច្ច ឡោមព័ទ្ធ​អស់​ជាច្រើន​ម៉ោង​។​
                
​ករណី​ប្លន់​នេះ កើតឡើង នៅវេលា​ម៉ោង ៨​ព្រឹក ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយមាន​ម្ចាស់​ឈ្មោះ សយ សុផាន់​ណា ភេទ​ស្រី អាយុ ៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​។​
              
​ដោយឡែក ចោរប្លន់​២​នាក់ ដែល​ចាប់ខ្លួន ឈ្មោះ យ៉េន ធូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ យៀប ហេង ភេទ​ប្រុស អាយុ​២៧ ឆ្នាំ​។ អ្នក​ទាំងពីរ រស់នៅ​ភូមិ​លេខ​៥ ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្តកំពង់ចាម​។​
                   
​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ក៏បាន​ថ្លែងអំណរគុណ ដល់​សមត្ថកិច្ច ពាក់ព័ន្ធ​ទាំងអស់ នៅ​ខេត្តបន្ទាយមានជ័យ ដែល​បាន​សហការគ្នា ចាប់​ចោរប្លន់​ប្រដាប់អាវុធ បាន​ទាន់ពេលវេលា និង​ដកហូត មាសប្រាក់ និង​សម្ភារៈ ដើម្បី​ប្រគល់ជូន​ដល់​ជនរងគ្រោះ​វិញ​៕V/S