​យុវជន​ម្នាក់​ឆក់​កាបូប​ជនបរទេស ត្រូវ​នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​

ព្រះសីហនុ: ជន​យុវជន​ម្នាក់ ដែល​ធ្វើ​សកម្មភាព ដើរ​ឆក់​កាបូប​ជនបរទេស តាម​ឆ្នេរសមុទ្រ​អូរ​ឈើ ត្រូវ​នគរបាល​ក្រុងព្រះសីហនុ ឃាត់​នៅពេល​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​លោក​វរសេនីយ៍ ភុល ភស្តា អធិការ​ក្រុងព្រះសីហនុ បានអោយដឹងថា ក្រោយពី​បានទទួល​ពាក្យបណ្តឹង ពី​ជនបរទេស ហើយ​ភ្លាមនោះ លោក​បានដាក់​កំលាំង អោយ​តាមដាន និង​ស្រាវជ្រាវ ទើប​ឈានទៅ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ និង​ដកហូត​វត្ថុតាង មួយចំនួន​ផងដែរ ហើយក៏​បានប្រគល់​សម្ភា​រៈ ដែល​បាត់បង់ ទៅ​ឲ្យ​ជនបរទេស ឈ្មោះ ENGVAll SOFIAANNA ULRIKA ភេទ​ស្រី អាយុ​២១​ឆ្នាំ ជា​អ្នក​ទេសចរណ៍ ស្នាក់នៅ​សណ្ឋាគារ​ប៊ិច​ក្លិប ភូមិ​៤ សង្កាត់​លេខ​៤ ព្រះសីហនុ ។

​ជនសង្ស័យ ដែល​ឃាត់ខ្លួន ឈ្មោះ គង់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុ​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បណ្តោះអាសន្ន ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​

​លោក​អធិការ​ក្រុងព្រះសីហនុ បាន​បន្តទៀតថា ដោយយោង​តាម​បទបញ្ជា​របស់ លោក​ឧ​ត្ត​ម​សេនីយ៍ ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ អោយកំលាំង​របស់​អធិការដ្ឋាន នគរបាល​ក្រុងព្រះសីហនុ ត្រូវ​យកចិត្តទុកដាក់ ការពារ​ពី​សុវត្ថិភាព ចំពោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​មកលេង​កំ​សា​ន្ថ នៅក្នុង​ក្រុងព្រះសីហនុ​។​

​ក្រោយពី​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល ក្រុងព្រះសីហនុ សមត្ថកិច្ច​ក៏​បញ្ជូន​ជនសង្ស័យ មកកាន់​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បន្ត និង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់​៕V​

​យុវជន​ម្នាក់​ឆក់​កាបូប​ជនបរទេស ត្រូវ​នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​

​យុវជន​ម្នាក់​ឆក់​កាបូប​ជនបរទេស ត្រូវ​នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​

​យុវជន​ម្នាក់​ឆក់​កាបូប​ជនបរទេស ត្រូវ​នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​