ចន ច័ន្ទលក្ខិណា ហួសចិត្តនឹង ព្រះសង្ឃ ដែលចេញមុខ អះអាងថា ខេមរៈ ស្រីពៅ ពិតជាឈឺធ្ងន់ ប្រាកដមែន

ភ្នំពេញៈ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះរឿងរ៉ាវដែល តារាចម្រៀង ខេមរៈ ស្រីពៅ បានធ្លាក់ខ្លួនឈឺនោះ កំពុងតែក្លាយទៅជាប្រធានបទក្តៅ ថានាងពិតជាឈឺ មែនឫយ៉ាងណា ហើយស្របពេលដែល កំពុងតែមានការចោទ សួរជាច្រើន ពីសំណាក់ទស្សនិកជននោះ ក៏ស្រាប់តែមានព្រះសង្ឃមួយអង្គ បានចេញមុខអះអាងថា រឿងគ្រប់យ៉ាងជាការពិត ដោយសារតែព្រះអង្គបានចូលរួម សូត្រធម៌ឲ្យនាង កាលពី១ខែមុន។ ក្រោយពីមាន ការអះអាងពីព្រះសង្ឃបែបនេះ តារាសម្តែង អ្នកមេម៉ាយ ចាយរាង ចន ច័ន្ទលក្ខិណា ក៏បានចេញមុខចេញមាត់បង្ហាញពីការហួសចិត្ត នឹងព្រះសង្ឃដែលបានចេញមុខ អះអាងថាបែបនោះ ។

តារាសម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខមកលូកមាត់លូកករ ចូលរួមក្នុងរឿងរបស់ តារាចម្រៀង ខេមរៈ ស្រីពៅ ដោយនាងបានផ្តោត អារម្មណ៍ទៅលើ ព្រះសង្ឃមួយអង្គ ដោយបង្ហាញពី អារម្មណ៍ហួសចិត្ត ទៅលើការទម្លាយព័ត៌មាន របស់ព្រះអង្គថា « ជា Acc ពិត ឬក៏ក្លែងក្លាយ ? បើពិតមែន គឺមិនសមជាព្រះសង្ឃទេ គេនិមន្តទៅសូត្រមន្ត មិនមែននិមន្តទៅហែកកេរ្តិ៍ រឿងគ្រួសារគេទេ ជាព្រះសង្ឃម៉េច ក៏ចូលចិត្តនិយាយដើមគេម៉្លេះ? ហេតុអីក៏ចេះដឹងរឿងគ្រួសារគេ? គេមានទុក្ខ តែខ្លួនយករឿងអាថ៌កំបាំងគេ ទៅទំលាយជាសាធារណៈ រួមទាំងខ្លួនជាព្រះសង្ឃ តើសមទេ?»។

បន្ទាប់ពីនាងបានបង្ហាញ សាររិះគន់ និងហួសចិត្តហើយ តារាសម្តែង នាង ចន ច័ន្ទលក្ខិណា ក៏បានធ្វើការអំពាវនាវ ទៅដល់គណៈគ្រប់គ្រងវត្ត ឲ្យពិចារណាទៅលើទង្វើ របស់ព្រះសង្ឃអង្គនោះ ថែមទៀតផង ដោយនាងបានសរសេរថា« សូមគណៈគ្រប់គ្រងវត្ត ដែលសង្ឃអង្គនេះគង់ នៅគួរតែពិចារណា ចំពោះទង្វើរបស់សង្ឃអង្គនេះ » ៕