ឌី សាវ៉េត បង្ហាញភាពសិ្នទ្ធស្នាល អោបរឹតជាមួយ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិថន

ភ្នំពេញៈ វីរៈសិល្បការិនីជើងចាស់ ដែលចូលប្រឡូកក្នុង វិស័យសិល្បៈអស់រយៈ ពេលជាច្រើនឆ្នាំ និងជា បវរកញ្ញាកម្ពុជា លើកដំបូងបង្អស់ ក្នុងឆ្នាំ ១៩៥៩ លោកស្រី ឌី សាវ៉េត ថ្មីៗនេះត្រូវបានអ្នកលេង Facebook យករូបរបស់លោកស្រីមក បង្ហាញភាពស្និទ្ធស្នាល អោបរឹតជាមួយ ព្រះអង្គ ម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិថន ដែលតាមរយៈរូបនេះ សរបញ្ជាក់ឲ្យឃើញ ពីចំណងមិត្តភាពរវាង ព្រះអង្គម្ចាស់ក្សត្រីយ៍ និងសិល្បករខ្មែរយើង ។

រូបភាព១សន្លឹក បង្ហាញពីភាពរីករាយ អោបរឹត ភាពអស្ចារ្យនៃសិល្បៈខ្មែរ និងជាមោទនភាពបំផុតសម្រាប់ ប្រទេសជាតិ រួមជាមួយអ្នក សិល្បៈខ្មែរ យើង នៅពេលដែលបានឃើញ វត្តមាន សិល្បការិនីជើងចាស់ លោកស្រី ឌី សាវ៉េត បានថតរូបអោបរឹត បង្ហាញស្នាមញញឹមជាមួយ ព្រះអង្គ ម្ចាស់ក្សត្រី មហាចក្រី សិរិថន បានបង្ហាញ ពីកាយវិការ ស្រលាញ់គាំទ្រ ទៅលើតារាសម្តែងជើងចាស់ លោកស្រី ឌី សាវ៉េត បង្ហាញពីការ គាំទ្រ ស្រឡាញ់ និងចូលចិត្តយ៉ាងជ្រាលជ្រៅបំផុត ៕

ឌី សាវ៉េត បង្ហាញភាពសិ្នទ្ធស្នាល អោបរឹតជាមួយ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិថន

ឌី សាវ៉េត បង្ហាញភាពសិ្នទ្ធស្នាល អោបរឹតជាមួយ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិថន