នាង Tavia Yeung ឆ្លើយតបតំណឹងមិន បន្តកុងត្រាជាមួយ TVB និងបដិសេដរឿង មានផ្ទៃពោះ

ចិន៖ ថ្មីៗនេះមានដំណឹងថា តារាសម្តែងរូបស្រស់នាង Tavia Yeung នឹងមិនបន្តកុងត្រាជាមួយ ទូរទស្សន៍ TVB ទៀតទេ តែតារារូបនេះ បានចេញ មុខបដិសេដថាខ្លួន មិននិយាយរឿងបញ្ចប់ កុងត្រានោះទេ ថែមទាំងឆ្លើយតប នឹងដំណឹងថារៀបការទៀតផង ។

ព័ត៌មានពី Jayne Star បានឲ្យដឹងនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា តារាសម្តែងដ៏ល្បីល្បាញ វ័យ៣៦ឆ្នាំនាងTavia Yeung ដែលនឹងបញ្ចប់ កុងត្រា ជាមួយទូរទស្សន៍ TVB នៅខែមេសាខាងមុខនេះ បានបដិសេដថាខ្លួនមិនដែល និយាយរឿងឈប់ពី TVB នោះ គឺគ្រាន់តែចង់សម្រាក បន្តិចក្រោយចប់កុងត្រា ដើម្បីសម្រាលការហត់នឿយ ពីខ្សែភាពយន្តតែប៉ុណ្ណោះ។

Tavia និយាយក្នុងទឹកមុខញញឹមថា “ពេលនេះពួកយើងកំពុងស្ថិត ក្នុងការចចារ ខ្ញុំមិនដែលនិយាយថា នឹងចេញពីTVB១០០%នោះទេ ខ្ញុំគ្រាន់តែ ចង់មានពេលសម្រាកខ្លះ សូមកុំបារម្ភ ខ្ញុំនឹងប្រាប់ដំណឹងល្អ នៅពេលអ្វីៗត្រូវបានសម្រេច ពេលនេះខ្ញុំចាស់ហើយ បើធ្វើខ្លួនឲ្យមមាញឹក ពេកនោះ សុខភាពរបស់ខ្ញុំនឹង ទៅតាមនោះដែរ ” ។ ទាក់ទងនិងការសម្តែងតារាស្រី ឆ្នើមរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា នាងធ្លាប់សម្តែង គ្រប់តួគ្រប់ រស់ជាតិ តែការពិតតារារូបនេះ ចង់សម្តែងជាតួរីករាយច្រើនជាង ។

និយាយដល់ពាក្យ ចចាមអារាម រឿងមានផ្ទៃពោះនិងដំណឹង ជិតរៀបការជាមួយ មិត្តប្រុសតារាសម្តែង Him Law នាង Tavia Yeung បានបដិសេដ ថានាងមិនមានផ្ទៃពោះ ដូចការលើកឡើងនោះទេ ហើយចំពោះគម្រោងរៀបការ នាងមិនទាន់នៅឡើយ គឺមិនមែនមានន័យថា មិនរៀការនោះទេ ប៉ុន្តែវាអាចនៅថ្ងៃណាមួយ នាងថា “ ខ្ញុំនឹងប្រកាសឲ្យអ្នកទាំងអស់គ្នាដឹង សង្ឈឹមចុះថាវានឹងក្លាយជាការពិត” ៕

នាង Tavia Yeung ឆ្លើយតបតំណឹងមិន បន្តកុងត្រាជាមួយ TVB និងបដិសេដរឿង មានផ្ទៃពោះ

នាង Tavia Yeung ឆ្លើយតបតំណឹងមិន បន្តកុងត្រាជាមួយ TVB និងបដិសេដរឿង មានផ្ទៃពោះ