នាង Kylie Jenner ដើរតាម Tyga គ្រប់កន្លែងក្រោយដឹង ថាធ្លាប់លួចទាក់ទង អ្នកផ្សេង

អាមេរិក៖ នាងKylie Jennerថ្មីៗនេះ ហាក់ព្យាយាមដើរ តាមមិត្តប្រុស តារា Rap Tyga ជាប់តែម្តងក្រោយមាន ដំណឹងលេចឡើង ជាបន្តបន្ទាប់ថា តារាRap រូបនេះធ្លាប់លួចទាក់ទងជាមួយស្រីផ្សេង ។

ព័ត៌មានពី Hollywood Life បានឲ្យដឹងនៅ ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៦នេះថា ក្នុងដំណើរតន្ត្រីទេសចរណ៍ របស់តារា Rap Tyga នៅ San Francisco តារាម៉ូដែលវ័យ ១៨ឆ្នាំ នាង Kylie Jenner ក៏ទៅតាមដែរ ដែលត្រូវគេដឹងថា នាងមិនមែនគ្រាន់តែទៅ ផ្តល់កំលាំងចិត្ត ឲ្យមិត្តប្រុសនោះទេ តែ តារារូបនេះហាក់ ចង់តាមដានទៅវិញ ដោយមិន ទុកចិត្ត Tyga ព្រោះមិត្តប្រុសរូបនេះ ធ្លាប់លួចទាក់ទង ជាមួយអ្នកផ្សេង។

តារាមាត់ស្ប៉េះ  Kylie ប្អូនស្រីត្រកូល Kardashian បានថតរូបមួយសន្លឹកបង្ហោះ ក្នុងបណ្តាញទំនាក់ទំនង របស់នាងដែលត្រូវ គេដឹងថា រូបភាពនោះ នៅ San Francisco ជាកន្លែងដែល Tyga ទៅចូលរួមសម្តែង។

Kylie ដែលចាប់ផ្តើមទាក់ទង ជាមួយតារាRap វ័យ២៦ឆ្នាំ Tyga កាលពីឆ្នាំ២០១៤ ថ្មីៗនេះក៏ធ្លាប់ត្រូវបងស្រី Kim Kardashian និងបងស្រី២នាក់ផ្សេងទៀត ប្រាប់ឲ្យឈប់ទាក់ទងជាមួយ Tyga ក្រោយបានដឹងថា តារាRap រូបនេះមិនស្មោះត្រង់ និងប្អូនស្រីខ្លួន ៕