មួយឆ្នាំ៖ ខ្មែរ​ម្នាក់​​ផលិត​បាន​៤៦០០ដុល្លា​, ថៃជាង២ម៉ឺនដុល្លា​​, សឹង្ហបុរីជាង​​១១​ម៉ឺន​ដុល្លា​

​សៀមរាប​៖ កម្ពុ​ជាមាន​ផលិតភាព​ការងារ គិត​ជា​ដុល្លារ​ស្មើនឹង ៤៦០០​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ការ​នេះ​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិតនៅក្រោម​គេ បើ​ធៀប​នឹង​ផលិតភាព​ការងារ​ប្រទេសជិតខាង​មាន​ប្រទេស​ថៃ វៀតណាម ឡាវ​និង​មី​យ៉ាន់​ម៉ា​ជាដើម​។ ថៃ​មាន​ផលិតភាព​ការងារ​ប្រចាំឆ្នាំ ២២,៩០០​ដុល្លារ វៀតណាម ៧,៩០០​ដុល្លារ ឡាវ ៧,៩០០​ដុល្លារ និង​មី​យ៉ាន់​ម៉ា ៦,៧០០​ដុល្លារ​។ នេះ​ជា​អះអាង​របស់លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការពង្រឹង​សមត្ថភាព​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ ការទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅ​សាលា​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​២៥ កុម្ភៈ​នេះ លោក ពេ​ជ សោភ័ន បាន​បន្ត​លើក​ពី​ផលិតភាព​ការងារ​របស់​ប្រទេសមួយ​ចំនួន​មក​និយាយ ក្នុងនោះ​ប្រទេស​នេ​ប៉ាល់ មាន​ផលិតភាព​ការងារ​ប្រចាំឆ្នាំ ៤,៦០០​ដុល្លារ​ស្មើនឹង​កម្ពុជា ទីក្រុង​ហុងកុង ៩០,៦០០​ដុល្លារ សហរដ្ឋអាមេរិក ១០២,៦០០​ដុល្លារ ហើយ​សិង្ហ​បុរី មាន​ផលិតភាព​ការងារ​រហូតដល់ ១១៤,៤០០​ដុល្លារ លើស​សហរដ្ឋអាមេរិក​។ នេះ​ជា​តួលេខ ដែល​គិត​តាំងពី​ឆ្នាំ​២០១២​មក​។ 

​សូម​ស្តាប់​ការលើកឡើង​របស់លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​៖


ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​