G-20 នឹងអំពាវនាវ​ ឲ្យមានវិធានការជំរុញ សេដ្ឋកិច្ច ដើម្បីទប់ស្កាត់វិបត្តិ ទីផ្សារហិរញ្ញវត្ថុសកល

តូក្យូ៖ ប្រធានហិរញ្ញវត្ថុរបស់ បណ្ដាប្រទេសសេដ្ឋកិច្ច ហៅកាត់ថា G-20 ត្រូវបានគេរំពឹងថា នឹងអំពាវនាវឲ្យមាន វិធានការជំរុញសេដ្ឋកិ្ចច ដោយបណ្តាប្រទេស ជា សមាជិក នៅទីក្រុងសៀងហៃ ចុងសប្តាហ៍នេះ ដើម្បីទប់ស្កាត់ កុំឲ្យមានវិបត្តិ ទីផ្សារហិរញ្ញវត្ថុ ដែលបានចាប់ផ្តើម គំរាមកំហែងឡើងវិញ ចំពោះសេដ្ឋកិច្ចសកល។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយដកស្រង់ប្រភពពី G-20 បន្ដទៀតថា G-20  មិនបានបញ្ជាក់ចំពោះ ប្រទេសសម្បូរ ហិរញ្ញវត្ថុ ដូចជាអាល្លឺម៉ង់ និងចិន នោះទេ ប៉ុន្ដែប្រទេសទាំងពីរនេះ ទំនងជាត្រូវបានគេមើលឃើញថា មានលក្ខណ្ឌប្រសើរ សម្រាប់អនុវត្តន៍ វិធានការនេះ។

ក្នុងកិច្ចប្រជុំរយៈពេល ២ថ្ងៃ ចាប់ផ្ដើមពីថ្ងៃសុក្រស្អែកនេះ សិក្ខាកាមទំនងជា ពិភាក្សាគ្នាពីវិធី ដើម្បីឆ្លើយតបចំពោះ ការកាត់បន្ថយហានិភ័យ ដូចជាការធ្លាក់ចុះតម្លៃ ប្រេងឆៅ និងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ ប្រទេសចិន ខណៈដែលខ្លួននៅតែបន្ត ដោះស្រាយបញ្ហារចនាសម្ព័ន្ធ។

នៅថ្ងៃសុក្រស្អែកនេះ រដ្ឋាភិបាលចិន នឹងធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់ខ្ពស់ ស្ដីពីកំណែទម្រង់រចនាសម្ព័ន្ធ ក្នុងនាមជាប្រទេស មហាអំណាច ពិភពលោកលំដាប់ទី២ ខិតខំប្រឹងប្រែងដោះស្រាយ បញ្ហាផ្ទាល់ខ្លួន ដូចជាការធ្វើវិនិយោគ ហួសប្រមាណជាដើម៕

G-20 នឹងអំពាវនាវ​ ឲ្យមានវិធានការជំរុញ សេដ្ឋកិច្ច ដើម្បីទប់ស្កាត់វិបត្តិ ទីផ្សារហិរញ្ញវត្ថុសកល