ពលរដ្ឋ​ពីរ​នាក់​នៅ​ខេត្ត​កំពង់ធំ​ស្លាប់​ក្រោយ​ពេល​ចុះ​ស្ដារ​អណ្ដូងទឹក

ពលរដ្ឋ​រស់​នៅ​ឃុំ​ត្រពាំងឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ ក្រោយ​ពេល​ចុះ​ស្តា​អណ្តូងទឹក កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។ បុរស​ទាំង​ពីរ​នាក់​នោះ ម្នាក់ ឈ្មោះ សុខ ឆន អាយុ ជាង ៥០​ឆ្នាំ និង​ម្នាក់​ទៀត ឈ្មោះ សាន គឹមសេង អាយុ​ជាង ២០​ឆ្នាំ។

ទាក់ទង​ហេតុការណ៍​គ្រោះថ្នាក់​នេះ សារព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន​បាន​ចុះផ្សាយ​ថា បុរស​ទាំង​ពីរ​នាក់ ជា​អ្នក​ជិត​ខាង​នឹង​គ្នា ដោយ​ឃើញ​ម្នាក់​ចុះ​ស្តារ​អណ្ដូងទឹក ស្ទើរ​តែ​អស់ខ្យល់ បុរស​ម្នាក់​ទៀត​ក៏​ចុះ​ទៅ​ជួយ តែ​ចុង​ក្រោយ​គឺ​ស្លាប់​ទាំង​ពីរ​នាក់ ដោយសារ​ចុះ​ដល់​ចំណុច​មួយ​ដែល​មិន​មាន​ខ្យល់​អុកស៊ីហ្សែន (Oxygen) សម្រាប់​ដក​ដង្ហើម។

សាកសព​ពលរដ្ឋ​ទាំង​ពីរ​នោះ ក៏​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។