Cech ​ជឿ​ថា​ Arsenal អាច​ទម្លាក់​ Barcelona នៅ​ជើង​ទី​២បាន

Cech ​ជឿ​ថា​ Arsenal អាច​ទម្លាក់​ Barcelona នៅ​ជើង​ទី​២បាន

Cech ​ជឿ​ថា​ Arsenal អាច​ទម្លាក់​ Barcelona នៅ​ជើង​ទី​២បាន

Petr Cech ​អ្នកចាំទី​ក្រុម​ Arsenal នៅ​តែ​ជឿ​ថា​ក្រុម​របស់​ខ្លួន អាច​ទម្លាក់​ក្រុម​ FC Barcelona ចេញ​ពី​ UEFA Champions League ត្រឹម​វគ្គ​១៦​ក្រុម​នេះ​បាន ទោះ​ជើង​ទី​១ កាំភ្លើង​ធំ​ចាញ់​ ២-០ នៅ​ក្នុង​ទឹកដី​ខ្លួន​ឯង​ហើយ​ក៏​ដោយ។

 

Cech ​ជឿ​ថា​ Arsenal អាច​ទម្លាក់​ Barcelona នៅ​ជើង​ទី​២បាន Cech ​ជឿ​ថា​ Arsenal អាច​ទម្លាក់​ Barcelona នៅ​ជើង​ទី​២បាន

 

ការ​និយាយ​​បែប​នេះ គឺ​ផ្ទុយ​ពី​អ្វី​ដែល​​ Arsene Wenger ​និយាយ។ អ្នកចាត់ការ​សញ្ជាតិ​បារាំង​ បាន​និយាយ​ក្រោយ​ប្រកួត​ចប់​ថា Barca មាន​សង្ឃឹម​ឡើង​វគ្គ​៨​ក្រុម​ ៩៥%​ហើយ បន្ទាប់​ពី​ Lionel Messi ស៊ុត​​គ្រាប់​ជ័យ​ជម្នះ​ក្រៅ​ដី​ទាំង​២​គ្រាប់។ ប៉ុន្តែ​សម្រាប់​អ្នកចាំទី​​ដៃ​ស្អិត​វ័យ​៣៣​ឆ្នាំវិញ​ នៅ​តែ​ជឿ​ថា​កាំភ្លើង​ធំ អាច​ផ្ដល់​​មេរៀន​​ឈឺចាប់​ឲ្យ​ Barca វិញ​បាន។

 

“យើង​នៅ​តែ​មាន​ឱកាស។ វា​មិន​ដូច​លទ្ធផល​យើង​ចាញ់ ៥-០ នោះ​ទេ។ ចាញ់​២​គ្រាប់​នៅ​ជើង​ទី​១ អាច​ឲ្យ​យើង​ពិបាក​នៅ​ជើង​ទី​២ ប៉ុន្តែ​យើង​មិន​ទាន់​ធ្លាក់​នៅ​ឡើយ​ទេ។ បើ​យើង​ បន្ត​លេង​ល្អ​ដូច​នេះ ហើយ​ធ្វើ​ឲ្យ​ល្អ​នៅ​ការ​សម្រេច​គ្រាប់​បាល់​បន្តិច​ទៀត​ នោះ​យើង​នឹង​មាន​ឱកាស​ទម្លាក់​ Barca ឡើង​ទៅ​វគ្គ​៨​ក្រុម​បាន”។

 

Arsenal ធ្លាក់​វគ្គ​១៦​ក្រុម​ UEFA Champions League ៥​រដូវ​កាល​ជាប់​គ្នា​ហើយ ​ដោយ​ចាញ់​ (Barcelona ២០១០-១១, AC Milan ២០១១-១២, Bayern Munich ២០១២-១៣, Bayern Munich ២០១៣-១៤ និង​ Monaco ២០១៤-១៥)។ ដូច្នេះ​​ចាំ​មើល​ថា រដូវ​កាល​នេះ​​កាំភ្លើង​ធំ អាច​ឡើង​វគ្គ​៨​ក្រុម​​បាន​​ ដូច​ Cech លើក​ឡើង​ឬ​យ៉ាង​ណា ចាំ​តាម​ដាន​ជើង​ទី​២ នៅ​ខែ​ក្រោយ​ទាំង​អស់​គ្នា៕

 

-ចុចអាន៖ Wenger​ ​ថា​ចាញ់​ Barca ដោយសារ​កីឡាករ​ Arsenal ​នៅត្រឹម​កម្រិត​មធ្យម

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ skysports

Cech ​ជឿ​ថា​ Arsenal អាច​ទម្លាក់​ Barcelona នៅ​ជើង​ទី​២បាន