ក្រុមហ៊ុន លីហួរ គ្រុប ទទួលអាជ្ញាប័ណ្ណ ធ្វើអាជីវកម្ម វេរលុយ

ភ្នំពេញ៖ លីហួរគ្រុប ជាក្រុមហ៊ុនក្នុងស្រុកមួយ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ល្ងាចមិញនេះ បានរៀបចំពិធី ទទួលអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា សម្រាប់ធ្វើអាជីវកម្មថ្មីមួយទៀត លើអាជីវកម្ម ”ផ្ទេរប្រាក់ និងទូទាត់ប្រាក់” នៅប្រទេសកម្ពុជា ដែលមានឈ្មោះថា «លីហួរវេរលុយ» ត្រូវបានប្រារព្ធនៅ សណ្ឋាគារសុខាភ្នំពេញ។

លោក លី ហួរ អគ្គនាយក ក្រុមហ៊ុនលីហួរ គ្រុប “អាជ្ញាប័ណ្ណធ្វើអាជីវកម្ម វេរលុយរបស់ ក្រុមហ៊ុនលីហួរគ្រុប ត្រូវបានធនាគារជាតិនៃកម្ពុជា ផ្ដល់ឱ្យតាំងពីថ្ងៃទី២០ មករា មកម្ល៉េះ តែទើបនឹងធ្វើពិធីប្រកាស ជាផ្លូវការនៅថ្ងៃទី២៤ កុម្ភៈ នេះ ។ ចំពោះដំណើរ ការធ្វើអាជីវកម្ម យើងនឹងចាប់ផ្ដើម ក្នុងពេលឆាប់ៗ នៅឆ្នាំ២០១៦នេះ”។

លោកបានបន្តថា “គោលបំណងនៃ ការបង្កើតក្រុមហ៊ុន លីហួរវេរលុយនេះឡើង គឺដោយសារក្រុមហ៊ុន មានទស្សនវិស័យ និងបេសកកម្មច្បាស់ មួយចំនួនដូចជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាព ក្រីក្រនៅកម្ពុជា ផ្តល់សេវាទូទាត់ប្រាក់ តាមរយៈភ្នាក់ងារលីហួរ នៅតាមជនបទ តាមបណ្តាខេត្ត-ក្រុងនានា ដើម្បីផ្តល់នូវភាព ងាយស្រួសដល់ អតិថិជនដែលរស់នៅ តំបន់ដាច់ស្រយាល ទាំងអស់នៅកម្ពុជា ។ ឥឡូវនេះ លីហួរវេរលុយមាន ភ្នាក់ងារជាង ១.០០០ភ្នាក់ងារ សម្រាប់ដំណើរការទូ ទាំង២៥រាជធានី-ខេត្ត និងកំពុងទទួលភ្នាក់ងារ បន្ថែមទៀតដើម្បី បម្រើប្រជាពលរដ្ឋកម្ពុជា ក្នុងការធ្វើចរាចរ សាច់ប្រាក់ទៅវិញទៅមក ឲ្យកាន់តែមាន ភាពងាយស្រួល”។

គួរបញ្ជាក់ថា សព្វថ្ងៃនេះក្រុមហ៊ុនលីហួរគ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធ ជាច្រើនរួមមាន៖

អគារប្តូរប្រាក់លីហួរ បង្កើតឡើងក្នុងឆ្នាំ១៩៨៦ , ក្រុមហ៊ុនរតនៈអលង្ការ , លីហួរ ឌីវើឡុបមិន ខូអិលធីឌី ឬលីហួរ ហាងបញ្ចាំ បង្កើតឡើងក្នុងឆ្នាំ២០១០ , បុរីវិមានភ្នំពេញ បង្កើតឡើងក្នុងឆ្នាំ២០១១, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ ភីអិលស៊ី បង្កើតឡើងក្នុងឆ្នាំ២០១២ , ក្រុមហ៊ុន តេពីអាក្រូ (ចម្ការកៅស៊ូ) , លីហួរលីស៊ីង ភីអិលស៊ី បង្កើតឡើងក្នុងឆ្នាំ២០១៥ , លីហួរផេរប្រ៉ូ ភីអិលស៊ី (ផ្ទេរប្រាក់ និងទូទាត់ប្រាក់) និងក្រុមហ៊ុនតូចៗ មួយចំនួនទៀត ។

លោក គិម វ៉ាដា អគ្គនាយកត្រួតពិនិត្យ តំណាងដ៏ខ្ពង់ខ្ពស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា” សេវាផ្ទេរប្រាក់នៅកម្ពុជា នៅឆ្នាំ២០១០ យើងមានក្រុមហ៊ុន ដែលជា តតីយភាគីតែមួយគត់ ប៉ុន្តែបច្ចុប្បន្ននេះក្រុមហ៊ុនដែល ទទួលបានអាជ្ញាប័ណ្ណ ពីធានាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការតតិយភាគី មានការកើន ឡើងរហូតដល់ ៩ភាគរយ”។

លោកបានបន្តថា ថ្ងៃនេះយើងបានសម្ពោធនូវសេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់”ហួរវេរលុយ” នៃក្រុមហ៊ុនលីហួរ គ្រុប មួយបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាដើម្បីបំពេញនូវតម្រូវការ ប្រជាជនគ្រប់វ័យបាននិងកំពុងមានការចាប់អារម្មណ៍នូវសេវាកម្មផ្ទេរ ដែលមាននៅក្នុងប្រទេសកម្ពុជា មានបរិមាណជាងពាក់កណ្តាលនៃចំនួនប្រជាជន ។ ការរីកចម្រើនេះបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ ដូចជាកាតបន្ថយ ការបាត់បង់សាច់ប្រាក់ ពេលវេលា ការធ្វើដំណើរ ដែលអាចផ្តល់នូវភាពងាយស្រួសដល់ប្រជាជនយើង៕

ក្រុមហ៊ុន លីហួរ គ្រុប ទទួលអាជ្ញាប័ណ្ណ ធ្វើអាជីវកម្ម វេរលុយ

ក្រុមហ៊ុន លីហួរ គ្រុប ទទួលអាជ្ញាប័ណ្ណ ធ្វើអាជីវកម្ម វេរលុយ

ក្រុមហ៊ុន លីហួរ គ្រុប ទទួលអាជ្ញាប័ណ្ណ ធ្វើអាជីវកម្ម វេរលុយ

ក្រុមហ៊ុន លីហួរ គ្រុប ទទួលអាជ្ញាប័ណ្ណ ធ្វើអាជីវកម្ម វេរលុយ