កម្ចាត់​ឬស​នៅលើ​ស្បែក ​ជាការ​ងាយ​បំផុត​សម្រាប់​រូបមន្ត​មួយនេះ

ជាធម្មតា ​ឬស​លេច​ឡើង​នៅស្បែក​នៅក្នុង​អំឡុង​ពេល​ពាក់​កណ្ដាល​វ័យ ​៣០ ឆ្នាំ។ ​ពួកគេ​ជាធម្មតា​លេច​ឡើង​នៅត្រង់​កន្លែង​ស្រែក​ត្រូវបាន​កកិត ​ឬប៉ះគ្នា​រួមមានៈ ​ក្លៀក, ​ក្រលៀន, ​នៅក្រោម​សុដន់, ​ក្រពះ ​និង​ត្របក​ភ្នែក។ ​ប៉ុន្តែអ្នក​គួរតែ​ដឹងថា ​ពួកគេ​អាច​លេចឡើង​នៅលើ​តំបន់​ផ្សេង​ទៀត​ នៅលើ​ស្បែក​របស់អ្នក​ផងដែរ។ ​នេះជា​ការពិតគួរ​ឲ្យចាប់​អារម្មណ៍ ​មនុស្ស​ស្ទើរ​តែទាំអស់​នៅលើ​ពីភពលោក ​យ៉ាង​ហោច​ណាស់​ក៏មាន​បញ្ហា​ឬស ​(ដុំពកតូច) ​មួយ​នៅលើ​ស្បែក​របស់​ពួកគេ​មួយដែរ។ ​ការ​លូត​លាស់​ស្បែក​ទាំងនេះ ​អាចបង្ក​ឲ្យមាន​បញ្ហា​ដោយសារ​តែពួកគេ​បាន​លេច​ឡើង​នៅតំបន់​ជាកន្លែង​ស្បែក​មាន​ចលនា​កកិត ​ហើយ​ពួក​គេអាច​បង្កទៅ​ជាការ​រលាក,​ ហូរឈាម,​ ការដុះឡើង ​និងបង្ក​ឲ្យមាន​ការឈឺ​ចាប់ខ្លាំង។

 

កម្ចាត់​ឬស​នៅលើ​ស្បែក ​ជាការ​ងាយ​បំផុត​សម្រាប់​រូបមន្ត​មួយនេះ
ជាការប្រសើរណាស់, កុំបារម្ភព្រោះអ្នកអាចកម្ចាត់កំណើនដុះនៃឬសទាំងនេះចេញបាន​យ៉ាង​ងាយ ​ដោយ​ចាំបាច់​មាន​ការវះ​កាត់អ្វី​ទាំងអស់។ ​យើងត្រូវ​ការតែ​គ្រឿងផ្សំ​ធម្មជាតិ​តែមួយ​មុខប៉ុណ្ណោះ ​គឺទឹកខ្មេះ​ផ្លែប៉ោម ​(ភេសជ្ជៈ​ធ្វើពីផ្លែ​ប៉ោម​មានរសជាតិ​ជូរដូច​ទឹកខ្មេះ)។ ​ជាការ​ប្រសើរ​ណាស់, ​ទឹកខ្មេះ​ផ្លែប៉ោម ​គឺគ្រឿង​ផ្សំធម្មជាតិ​មួយដែល​ប្រសិទ្ធភាព​ខ្លាំងបំផុត។ ​អ្នកអាច​ប្រើវា​ដើម្បី​ព្យាបាល​បញ្ហា​សុខភាព​ផ្សេងៗគ្នា​ជាច្រើន ​រួមទាំង​បញ្ហា​ដុះឬស​នៅលើ​ស្បែកនេះ​ផងដែរ។ ប៉ុន្តែអ្នក​គួរតែ​មានការ​ប្រុងប្រយ័ត្ន​បន្ថែមទៀត ​ហើយមិន​ត្រូវប្រើទឹក​ខ្មេះផ្លែ​ប៉ោមនេះ ​ដើម្បី​កម្ចាត់​បញ្ហា​ឬស ​នៅតំបន់​ជុំវិញភ្នែក ​ឬនៅលើ​ត្របក​ភ្នែក​របស់អ្នក​ឡើយ។

នេះជាវិធីសាស្រ្តសាមញ្ញកម្ចាត់ឬសចេញពីស្បែក ដោយប្រើទឹកខ្មេះផ្លែប៉ោម

ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវធ្វើ,  ដំបូងអ្នកត្រូវលាងសម្អាតតំបន់ជុំវិញឬសជាមួយនឹង​ទឹកសាប៊ូ។ ​អ្នកត្រូវ​ការសំឡី​កប្បាស​មួយដុំតូច ​យកវា​ទៅត្រាំ​នៅក្នុង​ទឹកស្អាត ​ហើយ​អនុវត្តវា​នៅលើ​តំបន់​ឬសរង​ផលប៉ះពាល់​ឲ្យបាន ​១៥ នាទី។ ​បន្ទាប់មក ​អ្នកត្រូវ​យកសំឡី​កប្បាស​មួយដុំតូច​ផ្សេងទៀត​ទៅជ្រលុក​នៅក្នុង​ទឹកខ្មេះ​ផ្លែប៉ោម​រហូត​ដល់វា​ជ្រាប​ចូលសព្វ។ ​បន្ទាប់មកទៀត ​អ្នកត្រូវដាក់​សំឡី​កប្បាសនេះ ​ដោយផ្ទាល់​នៅលើឬស​ដែលដុះ​លើស្បែក​របស់អ្នក។ ​ទុកវាឲ្យ​បាន ១៥ ​នាទី ​ហើយបន្ទាប់​មកលាង​សម្អាតវា​ចេញជាមួយ​ទឹកត្រជាក់​ធម្មតា។

អ្នកគួរតែធ្វើឡើងវិញវិធីសាស្ត្រនេះ ៣ ដងជារៀងរាល់ថ្ងៃ ​សម្រាប់​រយៈពេល ​១ សប្ដាហ៍។ ​អ្នកនឹង​សម្គាល់​ឃើញថា ​ដុំឬស​ដែលដុះ​នឹងប្រែ​សភាព​ទៅជាខ្មៅ​ស្រអាប់, ​បន្ទាប់មក ​វានឹង​ចាប់ផ្ដើម​ឡើងគ្រៀម​ពីខាងក្រៅ ​ហើយទីបំផុត ​ដុំឬសទាំងនោះ​នឹងរលាយបាត់។ ​អ្នកត្រូវ​ប្រាកដថា ​ប្រើជែល​ប្រទាល​កន្ទុយ​ក្រពើ​លាបនៅលើ​តំបន់កម្ចាត់​ឬសចេញ​ ដើម្បី​កុំឲ្យវា​បន្សល់ទុក​ស្លាកស្នាម​នៅលើ​ផ្ទៃមុខ​របស់អ្នក។ ​សូមអរគុណ​សម្រាប់​ការអាន ​និងកុំភ្លេច​ចែករំលែក​ជាមួយ​មិត្តភក្ដិ​ និងគ្រួសារ​របស់អ្នក​ឲ្យបាន​ដឹងផង៕

ដោយ៖ Brugn
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • កម្ចាត់​ឬស​នៅលើ​ស្បែក ​ជាការ​ងាយ​បំផុត​សម្រាប់​រូបមន្ត​មួយនេះ