សុខ ពិសី ប្រាប់​ក្ដី​សង្ឃឹម​ឆ្នាំ​នេះ

សុខ ពិសី ប្រាប់​ក្ដី​សង្ឃឹម​ឆ្នាំ​នេះ

សុខ ពិសី ប្រាប់​ក្ដី​សង្ឃឹម​ឆ្នាំ​នេះ

សុខ ពិសី សង្ឃឹម​មាន​ការ​គាំទ្រ​ជា​ថ្មី​សម្រាប់​បទ​ចម្រៀង​របស់​នាង​នៅ​ក្នុង​ផលិតកម្ម​សាន់ដេ សម្រាប់​អាល់ប៊ុម​ចូល​ឆ្នាំ ដែល​ទើប​តែ​ថត MV កាល​ពី​យប់​មិញ​នេះ។

 

សុខ ពិសី ប្រាប់​ក្ដី​សង្ឃឹម​ឆ្នាំ​នេះ

 

“ខ្ញុំ​សង្ឃឹម​អ៊ីចឹង! ព្រោះ​វា​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​ពុក​ម៉ែ​បង​ប្អូន និយាយ​ទៅ​ទាំង​ក្រុង និង​ជនបទ​តែ​ម្ដង”។ ពិសី ថ្លែង​មក​កាន់ Sabay។ ប្រភព​ដដែល​បន្ត​ថា នាង​មាន​ចម្រៀង​ត្រឹម​តែ ៤ បទ​ប៉ុណ្ណោះ​សម្រាប់​អាល់ប៊ុម​ចូល​ឆ្នាំ​ក្នុង​ផលិតកម្ម​ខាង​លើ ខណៈ​មិន​សូវ​មាន​ពេល​វេលា​គ្រប់គ្រាន់​ព្រោះ​ជាប់​រវល់​សម្ដែង​តាម​ខេត្ត។

 

ទោះ​បី​ជា​យ៉ាង​ណា តារា​ចម្រៀង​រូប​នេះ​បង្ហាញ​ក្ដី​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​មជ្ឈដ្ឋាន​ភាគច្រើន​ដូច​ឆ្នាំ​មុន​មិន​ខាន​ឡើយ ព្រោះ​សុទ្ធសឹងតែ​ជា​ចង្វាក់​ប្រពៃណី​ដូច​គ្នា ដែល​បម្រើ​ដល់​ភាព​សប្បាយ​រីករាយ និង​សម្រាប់​រាំ​កម្សាន្ត​ជា​ដើម។ ពិសី សង្ឃឹម​ថា មហាជន​ទូទៅ​នៅ​តែ​បន្ត​គាំទ្រ​រូប​នាង៕

 

សុខ ពិសី ប្រាប់​ក្ដី​សង្ឃឹម​ឆ្នាំ​នេះ

 

សុខ ពិសី ប្រាប់​ក្ដី​សង្ឃឹម​ឆ្នាំ​នេះ

 

អត្ថបទ៖ សំ ជំនាញ

សុខ ពិសី ប្រាប់​ក្ដី​សង្ឃឹម​ឆ្នាំ​នេះ