សម្តេច​តេ​ជោ ហ៊ុន សែន ៖ ការពារ​វិស័យ​បរិស្ថាន​កម្ពុជា ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី ២៥ កុម្ភៈ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សន្និបាត និង​សម្ពោធ​អគារ មរតក​តេ​ជោ នៃ​ក្រសួងបរិស្ថាន​។​

"​អគារ​មរតក​តេ​ជោ​" បាន​សាងសង់​លើ​ផ្ទៃដី​ទំហំ ៦.៨០០​ម៉ែត្រក្រឡា មាន​ទីតាំង​ចន្លោះ​ស្ពាន​នាគ និង​ស្ពាន​តន្ត្រី​កោះ​ពេជ្រ រាជធានី ភ្នំពេញ​។ អគារ​នេះ​មាន​ទទឹង ២៦​ម៉ែត្រ និង​បណ្តោយ ១១០​ម៉ែត្រ មាន​កម្ពស់ ៣៩​ម៉ែត្រ (៦​ជាន់​) បាន​ចំណាយ​ថវិកា​សាងសង់​ជិត ៨​លាន​ដុល្លារ ។​

​សម្តេច តេ​ជោ ហ៊ុន សែន កោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​សកម្មភាព​របស់ ក្រសួងបរិស្ថាន ជាពិសេស ចំពោះ​សមិទ្ធផល​អគា​ដ៏​ស្រស់ស្អាត​នេះ និង​ថ្លែងអំណរគុណ​ចំពោះ​ការខិតខំ​ប្រឹងប្រែង ក្នុង​ការជំរុញ​កំណែទម្រង់​ក្នុង​ក្រសួង​អោយសម្រេចបាន​ជោគជ័យ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការខិតខំ​ប្រឹងប្រែង និង​សហការ​រួមគ្នា​នៅ​គ្រប់​កម្រិត​ស្ថាប័ន​ទាំង​ជាតិ និង​អន្តរជាតិ​ដើម្បី​ចូលរួម​គាំទ្រ និង​ការពារ​វិស័យ​បរិស្ថាន​កម្ពុជា និង​បរិស្ថាន​ពិភពលោក ក្នុងការ​ចូលរួម​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​កោតសរសើរ​រដ្ឋ​មន្ត្រី​ក្រសួងបរិស្ថាន ជា​រដ្ឋមន្ត្រី​ដំបូង​គេ​បង្អស់​ក្នុង​រាជរដ្ឋាភិបាល​កម្ពុ​ជាជាង ៣០​ឆ្នាំ​មកនេះ ដែល​បានស្នើ​ប្រគល់​តួនាទី​និង​ការទទួលខុសត្រូវ​ដែល​មិនមែនជា​របស់​ក្រសួងបរិស្ថាន ឲ្យ​ក្រសួង​ដទៃ​គ្រប់គ្រង គឺ​មិន​ស្រ​វ៉ា​ឱប​ការងារ​ច្រើន​ដូច​រដ្ឋមន្ត្រី​មួយចំនួន ។ ក្រសួងបរិស្ថាន​ត្រូវប្រគល់​ដី​នៅ​តំបន់​វិនិយោគ​អភិវឌ្ឍន៍ ឬ​ដី​សម្បទាន​សេដ្ឋកិច្ច​នានា​ទៅឱ្យ ក្រសួងកសិកម្ម​ជា​អ្នកគ្រប់គ្រង ហើយ​ក្រសួងបរិស្ថាន​ត្រូវ​ទទួលយក​តំបន់​អភិរក្ស​ពី​ក្រសួងកសិកម្ម​មក​គ្រប់គ្រង​វិញ នេះ​ជា​កំណែទម្រង់​មួយ​ដែ​មាន​ប្រសិទ្ធភាព និង​ជា​ចំណុច​ដែល​យើង​ចង់បាន ហើយ​សម្តេច​តេ​ជោ បាន​អំពាវនាវ​ដល់​រដ្ឋមន្ត្រី​គ្រប់​ក្រសួង​ទាំងអស់ ឱ្យ​បញ្ឈប់​ការ​ឱប​យក​ការងារ​ខុស​ជំនាញ​។ ក្រសួង​ទាំងពីរ​ត្រូវ​បន្ត​ពិនិត្យ​មើលថា​តើ​មុខងារ​ណាខ្លះ​ដែល​ត្រូវ​ផ្ទេរ ដើម្បី​ប្រសិទ្ធភាព​ការងារ​។​

​នៅ​ព្រឹក​មិញ​នេះ សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់​សារជាថ្មី​ផងដែរ​ថា កា​រប​ង្ក្រ​ប​បទល្មើស​ព្រៃឈើ​ត្រូវតែ​អនុវត្តន៍​ឲ្យ​បាន ព្រោះ​សម្តេច​បានផ្តល់​ឧទ្ធម្ភាគចក្រ​សម្រាប់​ដឹកនាំ​ក្រុមការងារ​ដើម្បី​ឈានទៅ​បញ្ចប់​បទល្មើស និង​ជំនួញ​ព្រៃឈើ​ខុសច្បាប់​ដែល​បំផ្លាញ​ធនធានធម្មជាតិ​កម្ពុជា​។ បើ​ធ្វើ​កិច្ចការ​នេះ​មិនបាន ឬក៏​ធ្វើជា​មើលមិនឃើញ មានន័យថា​មន្ត្រី​និង​អាជ្ញាធរ​មួយចំនួន​ទាំងនោះ ចូល​ដៃជើង​ជាមួយ​ឈ្មួញ​ទុច្ចរិត​? សួរថា​តើ​ធ្វើ​ឬ​មិន​ធ្វើ​?

​ការ​ថ្លែង​បញ្ជាក់​ជាមួយនិង​ការប្តេជ្ញា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​មិញ​នេះ គឺ​កាន់តែ​ផ្តល់នូវ​ទំនុកចិត្ត និង​ក្តីសង្ឃឹម​កាន់តែខ្លាំង​ឡើងដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស អំពី​វិធានការណ៍​ថែរក្សា​ការពារ​ធនធានធម្មជាតិ​កម្ពុជា ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​តទៅ​សម្រាប់​ជា​ប្រយោជន៍​ដល់​កូន​ខ្មែរ​គ្រប់​ជំនាន់​៕