បុរស​ម្នាក់​បានរ​ងរ​បួស ដោយសារ​ក្រុមចោរ បាញ់​ប្លន់​យក​ម៉ូតូ​

កំពង់ស្ពឺ: ចោរ​១​ក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បាន​តាម​ស្ទាក់​និង​បាញ់​២​គ្រាប់​ប្លន់​យក​ម៉ូតូពីរ​បុរស​ម្នាក់ ហើយ​គេចខ្លួនបាត់​ដោយ​​សុវត្ថិភាព​។ ករណី​បាញ់​ប្លន់​នេះ​បានកើតឡើង នៅ​ម៉ោង​ប្រមាណ ៦​និង​៤៥​នាទី ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅភូមិ​ក្បាល​អូរ ឃុំ​ព្រះ​ស្រែ ចម្ងាយ​៥០០​ម៉ែត្រ​ពី​ភូមិ ។ ភ្លាមនោះ​បុរស​ជា​អ្នកបើកម៉ូតូ បាន​ដក​កូនសោរ​ម៉ូតូ រួច​រត់​កាត់​វាលស្រែ បាន​ប្រហែល​៥០​ម៉ែត្រ បងស្រីក៏​ស្រែកថា កាំភ្លើង​ជ័រ រួច​ក៏រ​ត់បក​មកវិញ ក៏ត្រូវ​ក្រុមចោរ​បាញ់ ពីរ​គ្រាប់បណ្តាល​ឲ្យ​របួស​។​

​ជនរងគ្រោះ ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ ១២៥ ពណ៌​ខ្មៅ ឆ្នាំ​២០១៤ ចេញ​មកពី​ធ្វើការ នៅរោងចក្រ​កាត់ដេរ ផ្សារ​ត្រាច ខេត្ដ​កំពង់ឆ្នាំង ជិះ​តាមផ្លូវ​លេខ​៤៤ បត់​ចូល​ផ្លូវលំសំដៅទៅ​ផ្ទះ​នៅ ភូមិ​ទួល​ពង្រ ឃុំ​ព្រះ​ស្រែ បានឃើញ​ម៉ូតូ ពីរ​គ្រឿង ម៉ាក​ហុងដាសេ ១២៥ ជិះ​គ្នា ៤​នាក់ ស្លៀក ពាក់​ស៊ីវិល ជិះ​តាម​ពីក្រោយ​រហូត មកដល់ចំណុច កើតហេតុ​ខាងលើ ម៉ូតូ​ទាំង ២​គ្រឿង​បាន​ជិះ​កៀរ ម៉ូតូ​ជនរងគ្រោះស្រែក​ឲ្យ​ឈប់​ហើយ​បាន​បាញ់​គំរាម​២ គ្រាប់​។​

 ពេលនោះ ឈ្មោះ នូ រដ្ឋា ប្រុស អាយុ ៣៣​ឆ្នាំ អ្នកបើក​ម៉ូតូ បាន​ផ្ដួល​ម៉ូតូ និង​បាន ដកកូនសោ​ម៉ូតូ រត់​កាត់​វាលស្រែ បាន​ចំងាយ ៥០​ម្រ៉ែ​ត បងស្រី​ដែល​ជិះ​មកជា​មួយត្រូវបាន​ជនសង្ស័យ ចាប់​ច្របាច់ករ រាវរក​សម្ភារៈ​ផ្សេងៗ រួច​យក​ទូរស័ព្ទដៃ ១គ្រឿង​ពី​បងស្រី ឈ្មោះ នូ រតនា គ្រានោះ​បងស្រី​បាន ស្រែកហៅ​ប្អូនប្រុស ឲ្យរើសយក​ដុំថ្ម មក​គប់​ពួកចោរ ថា​កាំភ្លើង​ជ័រ មិនមែនជា​កាំភ្លើង​មែនទែន​ទេ ប្អូនប្រុសបាន​រត់មកវិញ ក៏ត្រូវ​ក្រុម​ជនសង្ស័យ បាញ់​ចំនួន ២ គ្រាប់​ទៀត បណ្ដាល​ឲ្យត្រូវ របួស​ប្រអប់ដៃ​ទាំងសងខាង​។​

​ក្រោយពី​ធ្វើ​សកម្មភាព បាញ់​បណ្តាល​ឲ្យ​ឈ្មោះ នូ រដ្ឋា បណ្តា​ើ​ឲ្យ​រងរបួស​ហើយក្រុមចោរ​១​នាក់ ក្នុងចំណោម​៤​នាក់ បាន​លើក​ម៉ូតូ​ជន​​រងគ្រោះ​ជិះ​គេចចេញ​ដោយ សុវត្ថិភាព​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ភ្លាមៗ​ដែរ​៕​R

បុរស​ម្នាក់​បានរ​ងរ​បួស ដោយសារ​ក្រុមចោរ បាញ់​ប្លន់​យក​ម៉ូតូ​