ទំនាស់​រឿង​ដី​ព្រំប្រទល់​ជាប់​គ្នា ស្ត្រី​ម្នាក់​យក​ដំបង​វាយ​បុរស​ម្នាក់ រងរបួស​

កណ្តាល: កម្លាំង​សមត្ថកិច្ច ស្រុក​កោះធំ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់  ក្នុង​ជម្លោះ​រឿង​ដី​ព្រំព្រទល់​ជាប់គ្នា​បង្ក​ឲ្យ​មាន​ហិង្សា​បាន​យក​ដំបង​ដើម​​ប្រេងខ្យល់ វាយ​បុរស​ម្នាក់​បណ្ដាល​ឲ្យរងរបួស​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី រសៀល ថ្ងៃទី ២៤ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​ព្រែ​កតា​ហ៊ីង ឃុំ​ព្រែក​ថ្មី ស្រុកកោះធំ ខេត្តកណ្ដាល​។​

​ជនរងគ្រោះ​ឈ្មោះ ស៊ិន នាង ភេទ ប្រុស អាយុ ៥៧ ឆ្នាំ  ទីលំនៅ​ភូមិ​ឃុំ​កើតហេតុមុខរបរ កសិករ​។ ចំណែក​ស្ត្រី​បង្ក​មានឈ្មោះ ហ៊ី សាវឿន  អាយុ ៤១ ឆ្នាំទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​មុខរបរ កសិករ ដូចគ្នា​។​

 នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​លើក​ផ្ទះ​របស់ខ្លួន​អោយ​ខ្ពស់ និង​រំកិល​ថយទៅក្រោយ​ប្រមាណ​១ ម៉ែត្រ ព្រមទាំង​ត​សំ​យ៉ាប​(​ដំបូល​តាក​ស័ង្កសី​) ជាប់​ផ្ទះ​ផ្នែកខាងក្រោយ​ប្រវែង​៣ ម៉ែត្រ ពេលនោះ​ជនសង្ស័យ​និង​ក្រុមគ្រួសារ​បាន​ឃាត់​កុំ​ឲ្យធ្វើ ព្រោះ​ដី​កំពុងតែ​មានទំនាស់ ក៏ប៉ុន្តែ​ជនរងគ្រោះ​នៅតែ​បន្តធ្វើ​។ រហូត​ម៉ោងកើតហេតុ​ថ្ងៃ​ដដែល ជនសង្ស័យ​បាន​យក​ដំបង​ឈើ​ប្រេងខ្យល់​ទៅបុក​ដំបូលស័ង្កសី​ដែល​ជនរងគ្រោះ​កំពុង​ប្រក់ បណ្ដាល​ឲ្យ​ខូចខាត​អស់ ០៥ ទៅ ០៦សន្លឹក។ ពេលនោះ​ជនរងគ្រោះ​បាន​ចុះ​ពីលើ​ដំបូល​ដោយ​ក្នុង​ដៃ​មាន​កាន់​ពូថៅ​ដើរចូលទៅ​ប្រតាយប្រតប់​ទាញយក​ដំបង​ចេញពី​ជនសង្ស័យ ក៏ត្រូវ​ជនសង្ស័យ​វាយត្រូវ​មួយ​ដំបង​ឈើ​ប្រេងខ្យល់​ចំ​ថ្ងាស​ខាងឆ្វេង​បណ្ដាល​ឲ្យ​រងរបួស​ពក​ក្បាល និងបែក​ចេញឈាម ភ្លាមនោះ​ក៏បាន​អ្នកជិតខាង​ចូលទៅ​ជួយ​ឃាត់​ចេញ​រៀងៗ​ខ្លួន​។​

 បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុកកោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕R

ទំនាស់​រឿង​ដី​ព្រំប្រទល់​ជាប់​គ្នា ស្ត្រី​ម្នាក់​យក​ដំបង​វាយ​បុរស​ម្នាក់ រងរបួស​

ទំនាស់​រឿង​ដី​ព្រំប្រទល់​ជាប់​គ្នា ស្ត្រី​ម្នាក់​យក​ដំបង​វាយ​បុរស​ម្នាក់ រងរបួស​