គ្រោះថ្នាក់ ចរាចរណ៍​៩០% កើត​លើ​អ្នក ជិះ​ម៉ូតូ​មិន​ពាក់ មួកសុវត្ថិភាព និង​៥០% កើត​លើ​អ្នកបើកបរ​លឿន​

ភ្នំពេញ: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៍​​ទាំងអស់ មាន​ចំនួន ៩០​ភាគរយកើត​ចំពោះ​អ្នកជិះ​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព និង​៥០​ភាគរយ​ទៀត កើត​លើអ្នកបើកបរ​ក្នុង​ល្បឿន​លឿន​។​

​ថ្លែង​ក្នុង​កម្មវិធី​បូកសរុប​សកម្មភាព និង​លទ្ធផល​ការងារ​ប្រយុទ្ធ ប្រឆាំង​អំពើ​ជួញដូរមនុស្ស ឆ្នាំ​២០១៥ និង​ទិសដៅ​ឆ្នាំ​២០១៦​នៅ​ព្រឹក​ថ្ងៃ​​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦នាក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍ថាមកដល់ពេលនេះ ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ នៅតែ​ជា​បញ្ហាដែល​មិនទាន់ ជ្រួតជ្រាប​ទៅដល់ អ្នកពាក់ព័ន្ធ​ផ្ទាល់ មានដូចជា អ្នកប្រើប្រាស់មធ្យោបាយ អ្នកមាន​មធ្យោបាយ​ធ្វើដំណើរ​ឬ​​អ្នក​នៅតាម​ដងផ្លូវអ្នកធ្វើដំណើរ​តាម​មធ្យោបាយ ឈ្នួល​ជាដើម នៅតែ​ជា​បញ្ហា​។​

​សម្តេច​បាន​បន្តថា “​អីចឹង​ទេ​គឺ​គណៈកម្មការ​ជាតិ​ដែល​ដឹកនាំ ការងារ​ចរាចរណ៍​នេះ នៅបន្តធ្វើ​ការងារ​នេះ​បន្តទៀត​។ ធ្វើការ​ផ្សព្វផ្សាយ ដោយ រៀបចំ​នូវ​ខ្លឹមសារផ្សព្វផ្សាយខ្លីៗ​ងាយ​យល់ មិនមែន​យក​ច្បាប់​មក​អាន​ទេ បើ​យក​ច្បាប់​មក​អានមិន​ងាយ​ទេ​ច្បាប់​នេះ​ប្រហែលជា​​នៅ កម្មវិធី​អប់រំ​ប្រចាំឆ្នាំ​គឺថា​មាន​។ ប៉ុន្តែ​ដែល​ខ្ញុំចង់ និយាយ​នេះ គឺ​មិនមែន​ទេ​គឺ​យើង​ធ្វើ​អត្ថបទ​ខ្លីៗ​ដើម្បី​នឹង​ងាយ​យល់​ងាយ​ចាំបានដល់​​អ្នក​ដែល ពាក់ព័ន្ធ​ទាំងឡាយ​”​។​

​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម បានស្នើ​ទៅដល់​ក្រសួង​អប់រំ យុវជន និង​កីឡាចំណាយ​ម៉ោង​សិក្សា​រយៈពេល ១​ម៉ោង​ទៅ​២​ម៉ោង​យ៉ាង​​ច្រើន ឲ្យ​គ្រូទូទាំងប្រទេស ផ្សព្វផ្សាយ ដល់​សិស្ស​និស្សិត​អំពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ពីព្រោះកន្លងទៅ ក៏មាន​សិស្ស​និស្សិត​គ្រោះថ្នាក់ មួយចំនួន​ដែរ​។ លោក​បន្តថា “អ្នកធ្វើដំណើរ​មិន ពាក់មួក​នេះ ក្នុងចំណោម​អ្នក​គ្រោះថ្នាក់ ៩០​ភាគរយ ហើយ​ល្បឿនឡាន ល្បឿន​ម៉ូតូ គឺ ៥០​ភាគរយ នៃ​អ្នក​គ្រោះថ្នាក់​”៕​R