សាលា​រាជធានី​ភ្នំពេញ សម្រុក​ចាក់​បេតុង​កំណាត់​ផ្លូវ​លេខ​២០០៤ ឲ្យ​រួចរាល់​មុន​ចូលឆ្នាំ​ខ្មែរ​

ភ្នំពេញ: មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដំណើរ​ការចាក់​បេតុង​នៅលើ​កំណាត់​ផ្លូវ​លេខ​២០០៤ ជាប់​របង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែលជា​ដំណាក់កាល​ចុងក្រោយ ចាប់ពី​ចំណុច​អតីត បញ្ជ​កន្លែង​បង់ប្រាក់​ទី​១ ដល់​មហាវិថី​សហព័ន្ធរុស្ស៊ី ប្រវែង​១.៦០០​ម៉ែត្រ ទទឹង​ចាប់ពី​១៥​ដល់​១៨​ម៉ែត្រ ទៅតាម​ស្ថានភាព​ជាក់ស្តែង ពេលនេះ​ក្រុមការងារ​កំពុង​សម្រុក​ឲ្យ​រួចរាល់​មុន​ចូ​ឆ្នាំ​ខ្មែរ​នេះ ។​

​គួររំលឹកថា ផ្លូវ​លេខ​២០០៤ ឬ​ផ្លូវ​សឡា នេះ​មាន​ប្រវែង​សរុប​៤.៦០០​ម៉ែត្រ ជា​ផ្លូវ​បញ្ជៀ​ស​ចរាចរ យ៉ាងសំខាន់​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី ហើយ​កន្លងមក​ផ្លូវ​នេះ ត្រូវបាន​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ជា​ប្រភេទ​ផ្លូវ​បង់ប្រាក់​B.O.T តែ​ដើម្បី​សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ ទៅលើ​ការចំណាយ​ប្រាក់​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​លុប​កិច្ចសន្យា​ដោយ​ឲ្យ​ប្រជា ពលរដ្ឋ​ធ្វើដំណើរ​ដោយ​មិនបាច់​បង់ប្រាក់ និង​ប្រគល់​ផ្លូវ​នេះ ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ជា​អ្នកគ្រប់គ្រង​វិញ​៕​