ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​​ខេត្ត​ ស្វាយរៀង តាមសេចក្តី​រាយការណ៍​ពី​អ្នក​​ឆ្លើយ​ឆ្លង​​ព័ត៌មាន​ប្រចាំ​ខេត្ត​ស្វាយ​រៀង​​បាន​ឱ្យ​ដឹង​ថា ខណៈ​នេះ​​អគ្គិភ័យកំពុង​​​ឆេះ​​ផ្ទះ​ប្រជា​ពល​រដ្ឋ​​​​​​៣​ខ្នង ​យ៉ាង​សន្ធោសន្ធៅ ស្ថិតនៅ​ស្រុក​រមាសហែក ​ខេត្ត​​ស្វាយ​រៀង ។​

​ប្រភព​ព័ត៌មាន ​បាន​បន្ត​ថា ​​​ជុំវិញ​ករណី​​ភ្លើង​ឆេះ​ផ្ទះ​ប្រជា​​ពលរដ្ឋ​​​​ខាង​លើ​រហូត​មក​​ដល់​​ម៉ោង​​១២​និង​៥៦នាទី​ថ្ងៃត្រង់​ថ្ងៃទី​​២៥ ​កុម្ភៈ នេះ ​​គេ​ឃើញ​​​កម្លាំងសមត្ថកិច្ច​ ​និង​ប្រជា​ពល​រដ្ឋ​​កំពុង​​​នាំ​គ្នា​ជួយ​​ពន្លត់​​​ ​រី​ឯ​រថយន្ត​ពន្លត់​អគ្គិភ័យ​រប​ស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​​​ស្វាយ​រៀង​​ កំពុង​ចេញ​​ដំណើរ​ទៅ​ជួយ​អន្តរាគមន៍​​ ៕