ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយ​រៀង ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំ​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​​បន្ថែម​​ថា ​​អគ្គិភ័យ​​​ឆេះ​ពំនូក​ចំបើង​ដែល​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​១២​និង​៥៦នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី​២៥ កុម្ភៈ ​ស្ថិតនៅ​ភូមិ​​រមាំង​ទ្រេត ​ឃុំ​សំបួរ ស្រុក​រមាស​ហែក ​​​​រហូត​មក​ដល់​ម៉ោង​​​១និង​២៤​នាទី​​ថ្ងៃ​ដដែល​នេះ​បាន​រលត់​​អស់​ហើយ ​។

ប្រភព​ព័ត៌មាន បាន​បន្ត​ថា ជុំវិញ​ករណី​​អគ្គិភ័យ​​​ដែល​កើត​ឡើង​​​​ខាងលើ​​នេះ ​គឺ​ឆេះ​ពំនូក​ចំបើង​​​យ៉ាង​សន្ធោសន្ធៅ​នៅ​ក្បែរ​ផ្ទះ​ប្រជា​ពលរដ្ឋ​៣​ខ្នង ​​​​​​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​​កម្លាំង​សមត្ថកិច្ចមូល​ដ្ឋាន​ និង​ប្រជាពលរដ្ឋ​​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ពេល​ មិន​រាល​​ដាល​ដល់​លំនៅ​ឋាន​​ខាង​លើ​​នោះ​ទេ ​ចំណែក​​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ដែល​​​​ចេញដំណើរ​ទៅ​ជួយ​អន្តរាគមន៍​មិន​ទាន់​ទៅ​ដល់​ទេ ហើយ​ក៏​បាន​ត្រឡប់​ទៅវិញ​អស់​ហើយ​​ ៕