សម្តេច ហ៊ុន សែន​៖ ឈើ​ដឹកលើ​ឡាន ហើយ​ធំៗ ចុះ​ភ្នែក​ទៅណា​អស់​?

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ពិធី​សម្ពោធ​ទីតាំង​ថ្មី​របស់​ក្រសួងបរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែកុម្ភៈ នេះ បាន​លើកឡើងថា សម្តេច មានការ​ឈឺចាប់​នៅពេលដែល​លឺ​គេ​ស្រែក​ពី​បញ្ហា​កាប់បំផ្លាញ​ព្រៃឈើ​។ សម្តេច​បាន​បញ្ជាក់ថា ទង្វើ​កាប់បំផ្លាញ​ព្រៃឈើ​ត្រូវតែ​បង្ក្រាប និង​ត្រូវការ​ការយកចិត្តទុកដាក់​ពី​មន្ត្រី​ជំនាញ​។​

​ខុសពី​គ្រឿងញៀន សម្តេច ហ៊ុន សែន គិតថា ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ ខុសពី​គ្រឿងញៀន ដែល​ត្រូវការ​អ្នកជំនាញ​។ ប្រមុខ​រដ្ឋាភិបាល​បាន​ស្តីបន្ទោស​ថា​៖ «​ដឹកឈើ អាហ្នឹង​ដឹក​ឡាន ហើយ​ធំៗ​ណាស់ ចុះ​អ្នក​ទៅណា​អស់​? ទាំង​ភ្នែក​ទាហាន ទាំង​ភ្នែក​ប៉ូលិស ទាំង​ភ្នែក​ប៉េអឹម ទាំង​ភ្នែក​រដ្ឋបាល​ព្រៃឈើ បរិស្ថាន ទៅ​អស់​ណា​អស់​? ហើយក៏​អាហ្នឹង​ជាមួយ​គេ​ដែរ​? វា​ណាស់​តែ​អ៊ីចឹង​»​។​

​សម្តេច​បាន​ព្រមាន​ថា​៖ «​ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​២​គ្រឿង ដូចជា អត់​ទាន់​បាញ់​មួយ​គ្រាប់​ផង​ទេ ខ្ញុំ​ឲ្យ​បាញ់ បើ​ថា​វា​ព្រហើន រុ​ក្កែ​ត​ដាក់​ពីលើ​តែម្តង អត់​មានរ​ញេ​រ​ញ៉ៃ​ទេ​»​។

​ទោះបីជា​យ៉ាងណាក៏ដោយ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទាញយក​ហេតុផល​មួយចំនួន​ទាក់ទង​នឹង​ការកាប់​ព្រៃឈើ​ថា «​បើ​មិន​កាប់​ព្រៃឈើ ធ្វើ​ម្តេច​នឹង​កៅស៊ូ​ទៅ​កើត​?»​។ សម្តេច​បានធ្វើ​ការប្រៀបធៀប​ថា​នៅ​ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និង​ប្រទេស​ផ្សេងៗ មុននឹង​បាន​ដំណាំ​ដូងប្រេង និង​កៅស៊ូ ច្បាស់​ជាមាន​ការកាប់​ព្រៃឈើ ដូចជា​កម្ពុជា​យ៉ាង​ដូច្នោះ​ដែរ ប៉ុន្តែ​ការកាប់​របស់​កម្ពុជា​ធ្វើឡើង​នៅ​ចំពេល​ដែល​គេ​ធ្វើ​ការឃោសនា​វាយប្រហារ​។

​សម្រាប់​សម្តេច ហ៊ុន សែន វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ឈឺចាប់​ចំពោះ​ការ​រិៈ​គន់​នានា ប៉ុន្តែ​សម្តេច ប្រឆាំង​ដាច់ខាត​ចំពោះ​ការកាប់បំផ្លាញ និង​ទន្ទ្រាន​ព្រៃឈើ​៕

ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​