ចរចា​ថ្លៃ​រួមរ័ក ​30$​ ឱ្យ100$​ អត់​អាប់ ផ្ទុះ​ជម្លោះ​ មុខ​ហាង​ខារ៉ាអូខេ ​ស្លាប់៣​ ឃាត់ខ្លួន៦​នាក់​

ខេត្តព្រះវិហារ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បង្ហាញមុខ​ជនសង្ស័យ​ ចំនួន​៤​នាក់ ពាក់ព័ន្ធ​ករណី​ ចាក់​ជនជាតិ​ខ្មែរ និង​ចិន បណ្ដាល​ឱ្យ​ស្លាប់ និង​របួស​ នៅ​មុខ​ហាង​ខារ៉ាអូខេ ផ្កាយ​រាត្រី ក្នុងភូមិ​ពោធិ៍​ទាប ឃុំ​ម្លូព្រៃ ស្រុក​ឆែប ​កាលពី​យប់​ថ្ងៃ​ទី​២១ កុម្ភៈ ។

លោក​ឧត្តមសេនីយ៍ត្រី​ កែវ ចំរើន ប្រធាន​ការិយាល័យ​កណ្តាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ប្រាប់​អ្នក​សារព័ត៌​មាន នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ ថា ជនសង្ស័យ​ ទាំង​៤​នាក់​នោះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ភ្លាម ក្រោយ​ពេល​ចាក់​ជនជាតិ​ខ្មែរ និង​ចិន​ស្លាប់​៣​នាក់ និង​រង​របួស​ម្នាក់ ទី​១-​ឈ្មោះ​លីវ ណាំង អាយុ​២៨​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ចិន ទី​២-​ឈ្មោះ​ជូវ ណឹ​ង អាយុ​២៩​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ចិន ទី​៣​ឈ្មោះ​ ចាន់ វី អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ក្នុងភូមិ​ដុប​ក្រសាំង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង និង​ទី​៤-​ឈ្មោះ​ថាវ យៀវ អាយុ​២៥​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ចិន រង​របួសស្រាល​។ ហេតុការណ៍​នោះ ​កើតឡើង​ពី​យប់​ ថ្ងៃ​ទី​២១ កុម្ភៈ​។

លោក​កែវ ចំរើន បន្ត​ថា ក្រោយ​ពី​ស៊ើប អង្កេត និង​រឹបអូស​បាន​កាំបិត ​ដែល​លាក់​ទុក​នៅ​ក្នុងផ្ទះ ​ជនសង្ស័យ​ឈ្មោះ​ឡូត ឈុ​ន​លី រួច​បាន​បញ្ជូន​កាំបិត​នោះ​ ទៅ​ធ្វើ​កោសល​វិច័យ​ នៅ​វិទ្យាស្ថាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ក្រសួងមហាផ្ទៃ ។ ការ​ធ្វើ​កោសល​វិច័យ​ រក​ឃើញ​ថា កាំបិត​នោះ​ មាន​ឈាម​មនុស្ស ដូច្នេះ​ហើយ​សមត្ថកិច្ច​សន្និដ្ឋាន​បាន​ថា វា​ពាក់ព័ន្ធ​នឹង ​ករណី​ចាក់​សម្លាប់​មនុស្ស ។

លោក​កែវ ចំរើន បន្ត​ថា ជនសង្ស័យ​ ទាំង​៤​នាក់​នោះ​ នៅ​តែ​មិន​ព្រម​សារភាព​ថា ពួក​គេ​បាន​ប្រ​ពឹត្ត​ទេ បើ​ទោះបីជា​វត្ថុ​តាង​បទល្មើស​ ដែល​សមត្ថកិច្ច​រឹបអូស​បាន ​នៅ​ក្នុង​លំនៅ​ឋាន​ របស់​ពួក​គេ​ក៏​ដោយ ។

តាម​ប្រភព​ព័ត៌មាន​ នៅ​ក្បែរ​កន្លែង​កើតហេតុ ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ផ្តើម​ ឱ្យ​មានការ​កាប់ សម្លាប់​គ្នា​នេះ នៅ​មុន​ពេល​កើតហេតុ​ បុរស​ជនជាតិ​ចិន និង​ខ្មែរ​ ដែល​រង​គ្រោះ​ នាំ​គ្នា​ច្រៀង រាំ​លេង​ នៅ​ហាង​ខារ៉ាអូខេ​ យីហោ​ «​ផ្កាយ​រាត្រី​»​។ ពេល​នោះ​ក្រុម​ជនជាតិ​ចិន​ បាន​បបួល​នារី​ម្នាក់ ​បម្រើ​ក្នុង​ហាង​ទៅ​រួមរ័ក ដោយ​បាន​ព្រមព្រៀង​គ្នា​ក្នុង​តម្លៃ​៣០​ដុល្លារ ។ បុរស​ជនជាតិ​ចិន​ បានឱ្យ​លុយ​ ក្រដាស​១០០​ដុល្លារ​ ទៅ​នារី​នោះ ។ ដោយ​នាង​មិន​ព្រម​អាប់​ លុយ​៧០​ដុល្លារ ទោះបីជា​ទារ​ យ៉ាងណា​ក៏​ដោយ ធ្វើ​ឱ្យ​ជនជាតិ​ចិន​ខឹង​ខ្លាំង ហើយ​ក៏​ប្រតាយប្រតប់​គ្នា​ តែ​ម្តង ។​

ជនសង្ស័យ​ ទាំង​៤​នាក់ ត្រូវ​សមត្ថកិច្ច​ កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ ដើម្បី​ចាត់ការ​ តាម​នីតិវិធី ៕

ចរចា​ថ្លៃ​រួមរ័ក ​30$​ ឱ្យ100$​ អត់​អាប់ ផ្ទុះ​ជម្លោះ​ មុខ​ហាង​ខារ៉ាអូខេ ​ស្លាប់៣​ ឃាត់ខ្លួន៦​នាក់​
ចរចា​ថ្លៃ​រួមរ័ក ​30$​ ឱ្យ100$​ អត់​អាប់ ផ្ទុះ​ជម្លោះ​ មុខ​ហាង​ខារ៉ាអូខេ ​ស្លាប់៣​ ឃាត់ខ្លួន៦​នាក់​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត