រថ​យ​ន្ត​បើ​ក​ក្រ​ឡាប់​ឆេះ​នៅ​យ​ប់​រំ​ល​ង​អា​ធ្រាត្រ អ្នក​បើក​ប​រ និង​អ្ន​ក​រួម​ដំ​ណើ​រ គេ​ច​ខ្លួ​ន​បា​ត់​អ​ស់​

កំពត៖ ប្រ​ជា​ព​ល​រដ្ឋ​មា​ន​កា​រ​ភ្ញា​ក់​ផ្អើ​ល​ជា​ខ្លាំ​ង ខណៈ​រថ​យន្ត​១​គ្រឿ​ង ក្រ​ឡា​ប់​ឆេះ​​ខ្ទេច​ ស្ទើ​រ​តែ​មើ​ល​មិ​ន​ស្គា​ល់​ប្រ​ភេ​ទ​រ​ថ​យ​ន្ត​ផ​ង នៅ​ម៉ោ​ង​២​៖​៣​០​នា​ទី​យ​ប់​រំ​ល​ង​អា​ធ្រា​ត្រ ចូល​ថ្ងៃ​ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅ​មុខ​ក្លោ​ង​ទ្វា​រ​វត្ត​រ​លួ​ស លើ​កំ​ណា​ត់​ផ្លូ​វ​ជា​តិ​លេ​ខ​៣ (កំពត​-​ព្រះ​សី​ហ​នុ) ស្ថិ​ត​ក្នុ​ង​ភូមិ​រ​លួ​ស ឃុំ​បឹ​ង​ទូក​ ស្រុក​ទឹ​ក​ឈូ ខេ​ត្ត​កំ​ព​ត​។ តាមសាក្សីបានប្រាប់ ថា រថយន្តដែលក្រឡាប់បង្កការឆេះនេះ ធ្វើដំណើរពីកើតទៅលិច នៅ​លើរ​ថយ​ន្ត​ជិះ​គ្នា​៤​នា​ក់​ (ប្រុ​ស​៣ និង​ស្រី​ម្នា​ក់) ទាំងអ្នកបើកបរ។ ក្រោយឆេះភ្លាមអ្នកបើកបរ បានចុះរត់គេចខ្លួនទៅបាត់មុន ចំ​ណែក​៣​នា​ក់​ទៀ​ត ក្នុងនោះមានស្រីម្នាក់ ប្រហែល២ម៉ោងក្រោយ ក៏បានឡើងជិះរថយន្តផ្សេងទៀត ទៅ​បាត់​តាម​ក្រោ​យ​ដែរ​។ រថយន្តដែលឆេះនោះម៉ាក កាមរីហើម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-6093។ តាមអ្នករួមដំណើរ ប្រា​ប់​សា​ក្សី​នៅ​ក​ន្លែ​ង​កើ​ត​ហេ​តុ​ថា​ ពួកគេបានចេញពីស៊ីការមិត្តភក្តិ ហើយបានវិលត្រឡប់ ទៅអង្គភាពនៅមូលដ្ឋាន ក​ង​ទ័​ព​ជើ​ង​ទឹ​ក​រា​ម​វិញ នៃខេត្តព្រះសីហនុ ហើយពួកគេសុទ្ធតែជាកងទ័ព នៅអង្គភាពរាមខាងលើ។ កា​រ​បើ​ក​ប​រ​ប​ង្ក​ឲ្យ​រ​ថ​យ​ន្ត ជួ​បបញ្ហាខាងលើ អាចសន្និដ្ឋានថា អ្នកបើកបរស្រវឹងស្រា ហើយងងុយដេក៕ ដោយ៖ […]