វិបត្តិស៊ីរី: យូអិនបើក ប្រតិបត្តិការទម្លាក់ ជំនួយតាមអាកាស ជាលើកតំបូងទៅកាន់ ទីក្រុងDeir al-Zour

BBC World: ប្រភពព័ត៍មាន ដែលចេញផ្សាយ ដោយគេហទំព័រ របស់BBC បានឲ្យដឹង នៅថ្ងៃនេះថាអង្គការ សហប្រជាជាតិ បានចាប់ផ្តើម ការផ្គត់ផ្គង់ជំនួយ តាមអាកាសទៅ កាន់ប្រទេសស៊ីរី ជាលើកតំបូងទៅកាន់ ទីក្រុងមួយ ស្ថិតនៅភាគខាងកើត ដែលកំពុងស្ថិត នៅក្រោម ការឡោមព័ទ្ធពី ក្រុមទាហានរដ្ឋអ៊ីស្លាម។

ប្រធានប្រតិបត្តិផ្នែក ជំនួយរបស់យូអិន លោកStephen O’Breinបានថ្លែងថា យន្តហោះ ផ្ទុកជំនួយមនុស្សធម៍ ប្រមាណ២១តោន បានផ្តល់ទៅឲ្យ តំបន់មួយផ្នែកនៃ ទីក្រុងDier al-Zour ដែលស្ថិតនៅក្រោមការ ដឹកនាំដោយទាហាន រដ្ឋាភិបាលស៊ីរី។ លោកបានបន្ថែមទៀត ថាប្រតិបត្តិការ ផ្គត់ផ្គង់ជំនួយលើកនេះ បានធ្វើឡើងដោយ ជោគជ័យចំគោលដៅ ដែលយើងបានគ្រោងទុក។

នៅក្នុងរបាយការណ៍ដែល យូអិន បានទទួលបានឲ្យដឹងថា តំបន់ដែលគេកំពុងផ្គត់ផ្គង់ នូវជំនួយមនុស្សធម៍នេះ ជាតំបន់ដែលត្រូវបាន កាន់កាប់ភាគច្រើនដោយ ក្រុមទាហាន រដ្ឋអ៊ីស្លាម ដែលវាជាមូលហេតុ ដែលបណ្តាល ឲ្យលក្ខណ្ឌនៃការរស់នៅរបស់ ប្រជាជននៅទីនោះ កាន់តែយ៉ាប់យ៉ឹនហើយ របាយការណ៍ដដែលនេះ ក៏បញ្ជាក់ករណីមនុស្សស្លាប់ ជាច្រើននិងបញ្ហា កង្វះអាហារូបត្ថម្ភ ជាបញ្ហាធំបំផុត កំពុងតែកើតមាន។

យូអិន បានធ្វើការស្ទាបស្ទង់ថា ប្រជាជនស៊ីរីប្រមាណ ៤៨០០០០នាក់ ដែលកំពុងរស់នៅក្រោម តំបន់ដែលកាន់កាប់ ដោយក្រុមទាហាន រដ្ឋអ៊ីស្លាម ហើយមនុស្ស ៤លាន នាក់ ទៀតដែលស្ថិតនៅក្នុង តំបន់ដែលពិបាក និងចូលទៅដល់៕