គន្លឹះងាយស្រួល ទាំង៥នេះ អាចជួយឲ្យសក់របស់អ្នក វែងស្អាតបាន!

ជាការពិត នារីភាគច្រើនតែងតែប្រាថ្នាចង់បានសក់របស់ខ្លួន វែងរលោងស្អាត ហើយពេលខ្លះ ក៏មាននារីមិនតិចនាក់ផងដែរ បានចំណាយលុយ ទៅប្រើប្រាស់ផលិតផលថ្លៃ ដើម្បីធ្វើឲ្យសក់របស់ពួកគេ វែងបានឆាប់រហ័ស។ ប៉ុន្តែថ្ងៃនេះ អ្នកនឹងបានដឹងពីវិធីល្អៗមួយចំនួន ក្នុងការជួយឲ្យសក់របស់អ្នក វែងស្អាតតាមធម្មជាតិ។ តាមដានចំនុចទាំង៥ខាងក្រោមនេះ!

១) ញ៉ាំអាហារត្រឹមត្រូវ៖ សក់ដុះលូតលាស់ល្អ ក៏អាស្រ័យលើរបបអាហារផងដែរ។ ប៉ុន្តែអ្នកត្រូវប្រាកដថា អាហារដែលអ្នកទទួលទាន ជាអាហារដែលសម្បូរទៅដោយ ជាតិសរសៃ និង​ប្រូតេអ៊ីន ដូច្នេះឬសសក់របស់អ្នក អាចទទួលបាននូវសារធាតុចិញ្ចឹម ដែលពួកគេត្រូវការ ហើយអ្នកក៏មិនគួរភ្លេច ទទួលទានទឹកផងដែរ ដើម្បីធ្វើឲ្យសក់របស់អ្នកវែងស្អាត។

២) ជ្រើសរើសក្រែមបន្ទន់សក់ល្អ៖ ការប្រើប្រាស់ក្រែមបន្ទន់សក់បានល្អ វាអាចជួយឲ្យមានសំណើម លើស្បែកក្បាលរបស់អ្នក ហើយធ្វើឲ្យសក់ដុះវែងផងដែរ។

៣) កុំឲ្យសក់របស់អ្នក ត្រូវកម្តៅខ្លាំងពេក៖ កុំញៀននឹងការធ្វើម៉ូតសក់ពេក ដូចជា មូររួញ រឺក៏ប្រើប្រាស់ប្រដាប់ផ្លុំសក់ច្រើនពេកជាដើម ព្រោះវាអាចធ្វើឲ្យសក់របស់អ្នក ទន់ខ្សោយ និងឆាប់ស្រួយ។ បើអ្នកព្យាយាមនៅឲ្យឆ្ងាយ ពីរបស់ដែលប្រើកម្តៅទាំងនោះ វានឹងអាចជួយសក់អ្នកឲ្យវែងបាន។

៤) ម៉ាស្សាក្បាលយូរម្តងៗ៖ ការត្រដុសលើស្បែកក្បាល វានឹងអាចជួយឲ្យឈាម មានរត់បានល្អប្រសើរ។ ហើយជាពិសេស ការម៉ាស្សាដោយប្រើប្រេង​ វានឹងចូលជ្រៅ ទៅដល់សរសៃសក់ និងជួយឲ្យសក់ដុះលូតលាស់បានល្អផងដែរ។

៥) កុំលាបពណ៌សក់ច្រើនពេក៖​ ការលាបពណ៌សក់ម្តង ឬ២ដងក្នុងមួយខែ វាមិនមានបញ្ហានោះទេ។ ប៉ុន្តែបើអ្នកព្យាយាម ផ្លាស់ប្តូរពណ៌សក់ ដោយយកជាតិគីមី លាបលើស្បែកក្បាលជាញឹកញាប់ពេក វានឹងបង្អាក់ការលូតលាស់នៃសសៃសក់របស់អ្នក។

ចំនុចទាំងនេះ វាមិនពិបាកអនុវត្តនោះទេ ក្នុងការជួយឲ្យសក់របស់អ្នក ដុះលូតលាស់បានវែង ប្រសិនបើអ្នកដាក់ចិត្តចង់ថែទាំវានោះ។ ថែរក្សាសក់របស់អ្នកបែបធម្មជាតិ តាមអ្វីដែលអ្នកអាចធ្វើទៅបាន អ្នកនឹងទទួលបានសក់ដ៏គួរឲ្យស្រឡាញ់ និងវែងស្អាត៕

គន្លឹះងាយស្រួល ទាំង៥នេះ អាចជួយឲ្យសក់របស់អ្នក វែងស្អាតបាន!

ប្រភព៖​

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត