វៀតណាម ត្រៀម​បង្ហោះ​ផ្កាយ​រណប​ផ្ទាល់​ខ្លួនជា​ច្រើន ​​ទៅ​កាន់​​​គន្លង​តារា​វិថី

វៀតណាម ត្រៀម​បង្ហោះ​ផ្កាយ​រណប​ផ្ទាល់​ខ្លួនជា​ច្រើន ​​ទៅ​កាន់​​​គន្លង​តារា​វិថី

វៀតណាម ត្រៀម​បង្ហោះ​ផ្កាយ​រណប​ផ្ទាល់​ខ្លួនជា​ច្រើន ​​ទៅ​កាន់​​​គន្លង​តារា​វិថី

​យោង​តាម​មជ្ឈមណ្ឌល​ផ្កាយ​រណប​ជាតិ​របស់​វៀតណាម ​បាន​ឲ្យ​ដឹង​ថា​​ប្រទេស​នេះ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បាញ់​បញ្ជូន​ផ្កាយរណប​របស់​ខ្លួន​ទៅ​ក្នុង​គន្លង​តារា​វិថី​ នា​ឆ្នាំ២០១៨​។​ ដែល​ក្នុង​ការ​បាញ់​បញ្ជូន​ផ្កាយ​រណប​នេះ​ មាន​ការ​សហការ​ជាមួយ​ប្រទេស​ជប៉ុន​ផង​ដែរ​។​

 
វៀតណាម ត្រៀម​បង្ហោះ​ផ្កាយ​រណប​ផ្ទាល់​ខ្លួនជា​ច្រើន ​​ទៅ​កាន់​​​គន្លង​តារា​វិថី

 
​ផ្កាយរណប​ដែល​ត្រៀម​បាញ់​បង្ហោះ​នោះ​មាន​ឈ្មោះ​ថា​ Micro Dragon ដែល​វា​មាន​ទម្ងន់​តែ ៥០គីឡូក្រាម​តែ​ប៉ុណ្ណោះ ដែល​​ជា​ស្នាដៃ​រួម​គ្នា​មួយ​រវាង​ក្រុម​វិស្វករ​ និង​សាស្ត្រាចារ្យ​មក​ពី ៥សកលវិទ្យាល័យ​នៃ​ប្រទេស​វៀតណាម និង​ជប៉ុន​។​

 
ផ្កាយ​រណប​ថ្មី​នេះ​​មាន​តួនាទី​វិភាគ​ ​ថែ​ទាំ​​គុណភាព​ទឹកសមុទ្រ និង​ជីវចម្រុះ​នានា​ដែល​មាន​ក្នុង​ដែន​សមុទ្រ​របស់​ប្រទេស​វៀតណាម​ទាំង​មូល​។​
រំលឹក​ផង​​ផង​ដែរ​ថា​ កាល​ពី​ឆ្នាំ​ ២០១៣ ប្រទេស​វៀតណាម​បាន​បញ្ជូន​ផ្កាយរណប​របស់​ខ្លួន​ទៅ​គន្លង​តារា​វិថី​ម្ដង​រួច​ទៅ​ហើយ​ ដែល​ផ្កាយរណប​នោះ​មាន​ឈ្មោះ Pico Dragon ហើយ​វា​មាន​ទម្ងន់​តែ​ ១គីឡូក្រាម​តែ​ប៉ុណ្ណោះ​។​ លើស​ពី​នេះ​ខាង​មជ្ឈមណ្ឌល​ផ្កាយ​រណប​ជាតិ​របស់​វៀតណាម​ បាន​ឲ្យ​ដឹង​ទៀត​ថា​ពួក​គេ​នឹង​បាញ់​បង្ហោះ​ផ្កាយ​រណប​ឈ្មោះ​ NanoDragon ដែល​ទម្ងន់​ ១០គីឡូក្រាម ក្នុង​ឆ្នាំ ២០១៦នេះ ​និង​បាញ់​ផ្កាយ​រណប​ឈ្មោះ​ LOTUSat-2 ដែល​មានទម្ងន់​ ៥០០គីឡូក្រាម ក្នុង​ឆ្នាំ ២០២០៕​

 
ចុចអាន ៖ ប្រទេស​ឡាវ​បាញ់​បង្ហោះ​ផ្កាយរណប​ផ្ទាល់​ខ្លួន​ Lao Sat-1​ ដំបូង​​ទៅ​លើ​អាកាស​

 
ប្រែ​សម្រួល ៖ រដ្ឋ​
ប្រភព ៖ thanhniennews

វៀតណាម ត្រៀម​បង្ហោះ​ផ្កាយ​រណប​ផ្ទាល់​ខ្លួនជា​ច្រើន ​​ទៅ​កាន់​​​គន្លង​តារា​វិថី